យល់ល្អកុំដ្រាម៉ាអីល្អជាងគេមិត្តសម្លាញ់នឹងគ្នាទេ អ្នកគាំទ្រចេញមុខកាពារតួឯកស្រីនាង Yaya Urassaya ក្រោយពីមានអ្នកលេងបណ្ដាញសង្គមមួយចំនួនចេញមក Comment រិះគន់ប្រើពាក្យសម្ដីមិនសមរម្យចំពោះ Yaya ព្រោះតែរឿងឈុតរ៉ូបដែល Yaya ស្លៀកទៅចូលរួមកម្មវិធីមង្គលការរបស់ Mark និង Kimberly គឺជារ៉ូបពណ៌ខ្មៅ។
គូស្នេហ៍តារា Mark Prin និង Kimberley Anne Woltemas បានរៀបចំពិធីមង្គលការនៅប្រទេសថៃយ៉ាងស្រស់ស្អាតអលង្ការលម្អរដោយផ្កាស្រស់សបរិសុទ្ធ។ ពិធីមង្គលការប្រព្រឹត្ដិទៅយ៉ាងរ៉ូមែនទិក មានសាច់ញាតិក្រុមគ្រួសារតារាៗមិត្តរួមសិល្បៈជាច្រើនរូបបានអញ្ជើញចូលរួម។ ហើយតួឯកស្រី Yaya Urassaya ក៏មិនខកខានផងដែរសម្រាប់ថ្ងៃពិសេសរបស់មិត្តសម្លាញ់Kimberly តួឯកស្រី Yaya បានដឹកដៃឪពុកម្ដាយនិងអនាគតម្ដាយក្មេកមកចូលរួមយ៉ាងសប្បាយចិត្ត រូបថតមានតែស្នាមញញឹមក្នុងកម្មវិធីបង្ហោះពេញបណ្ដាញសង្គម។ ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមមួយចំនួនបានចេញមករិះគន់ Yaya ថា ពិធីមង្គលការគេម៉េចក៏ស្លៀកឈុតរ៉ូបខ្មៅមក ខ្លះថាស្លៀកខ្មៅអញ្ចឹងចង់មានន័យថាម៉េច? ការលើកឡើងបែបនេះព្រោះតែនៅក្នុងប្រទេសថៃបានប្រកាន់ថាពណ៌ខ្មៅជាពណ៌មិនល្អ ពណ៌ស្លៀកពេលកាន់ទុក្ខក្នុងកម្មវិធីបុណ្យសព។ តែក៏មានអ្នកគាំទ្រចេញមកកាពារ Yaya ផងដែរថា Yaya និង Kimberly ស្រលាញ់គ្នាណាស់អ្នកទាំងពីរជាមិត្តសម្លាញ់គ្នារាប់ឆ្នាំហើយមិនមានគំនិតមិនល្អចំពោះគ្នានោះទេ ថែមរ៉ូបYaya ក៏ស្រស់ស្អាតស៊ិចស៊ីជារ៉ូបរាត្រីស្រមោលសដែលគេពាក់ទូទៅគ្រប់ប្រទេសហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ