ប្រយ័ត្នមើលខុសកន្លែង! Nadech ស៊ិចស៊ីមិនអោយចាញ់ Yaya ប៉ុន្មានទេ-ក្នុងថ្ងៃសម្រាក់ទៅហាត់ប្រាណស្លៀកសុទ្ធតែខោ…..! មានវីដេអូ
តារាសម្ដែងប្រុសកំពូលសង្ហាអនាគតកូនកំលោះយ៉ាង Nadech Kugimiya បន្ទាប់ពីធ្វើ surprise លុតជង្គង់សុំ Yaya Urassaya រៀបការនៅប្រទេសអុីតាលីដ៏រ៉ូមែនទិក ធ្វើអោយហ្វេនៗស្រែកហោរពេញប្រទេសអបអរសាទរ និងរីករាយជាខ្លាំងដែលអ្នកទាំងពីរដើរមកដល់ចំនុចនេះ ជាពិសេសបានឃើញខាងប្រុសដើរតួនាទីជាកូនកំដរកូនកំលោះថ្មោងថ្មីយ៉ាង Mark Prin ទៀត រឹតតែធ្វើអោយគ្រប់គ្នាចង់ឃើញថ្ងៃមង្គលរបស់សាម៉ីខ្លួនកាន់តែខ្លាំងឡើងទៅទៀត
ប៉ុន្ដែមុនទៅដល់ចំនុចនោះ សូមងាកមកមើលឈុតហាត់ប្រាណរបស់ Nadech បន្ទិចសិនចា ជាកន្លែងពិសេស ម៉ាក់ Keo បានចែករំលែករូបភាពកូនប្រុសនៅលើបណ្ដាញសង្គមដើម្បីអោយអ្នកគាំទ្របានមើលជាមួយគ្នា អាចនិយាយបានថាជារូបភាពដែលមើលទៅសាមញ្ញធម្មតាខ្លាំងណាស់ តែក្នុងភាពធម្មតាក៏មានកន្លែងពិសេសបង្កប់ជាមួយដែរ គ្រប់គ្នាលួចពង្រីករូបភាពមើលខោរបស់សាម៉ីខ្លួនមិនណយទេ ឆែកជ្រៅឃើញសាច់ភ្លៅសជាងក្រដាស់ទៅទៀត ឃើញបែបនេះហើយហ្វេនៗបង្អាប់ព្រាតតែម្ដង
អត្ថបទដោយ : នីត្តា