Bella រងការរិះគន់យ៉ាងធ្ងន់បន្ទាប់ពីមានការប្រកាសកម្មវិធីជួបជាមួយអ្នកគាំទ្រក្នុងមួួយសំបុត្រតម្លៃទៅដល់ 7​ ពានបាតនិងបានអ្វីខ្លះ? មានវីដេអូ

ការគាំទ្ររឿងព្រហ្មលិខិតមានការកើនឡើងជាលំដាប់ រឿងនេះមិនអោយហ្វេនៗរងចាំយូរនោះទេក្នុងការចូលមកជិតតួឯកប្រុសតួឯកស្រី Bella Ranee – Pope Thanawat រួម​មាន​តារា​សម្ដែង​ជា​ច្រើន​រូប​ទៀត​ក្នុង​ការ​ជួប​អ្នក​គាំទ្រ​លើក​ដំបូង “ព្រហ្មលិខិត FAN MEETING មិនថាជាតិនេះជាតិណាបេះដូងមួយនេះសម្រាប់តែអូន” ដែលទើបនិងផុសតម្លៃចេញទៅថ្មីៗនេះ ហើយក៏មានមនុស្សជាច្រើនគាំងនិងតម្លៃសំបុត្រ VVIP 7000 បាត

រឿងនេះកញ្ញា Bella ក៏បានចេញមកបើកចិត្តនិយាយចំពោះរឿងនេះថា “ទើបតែមានការប្រម៉ូតក្នុងថ្ងៃនេះ​ឯង រំភើបចិត្តខ្លាំងណាស់ដែលបានរួមការងារជាមួយបង Pope ពិតជាធំដុំខ្លាំងណាស់ ហើយពេលនេះដឹងតែសប្បាយរីករាយក្នុងចិត្តអោយដឹងអ្វីផ្សេងពីនិងទៀតគឺមិនដឹងទេ អ្វីដែលសំខាន់មិនទាន់បានហាត់សមអ្វីទាំងអស់ គឺត្រូវធ្វើទៅតាមការរៀបចំ មានច្រៀង មានរាំនិងលេងហ្គេម ដឹងតែប៉ុណ្ណឹងឯង”

After Footer (Active) - damrei Mr1 Zone2

“រឿងតម្លៃសំបុត្រ ឃើញស្រពិចស្រពិល បើសួរថាអ្នកទិញសំបុត្ររត់រួចអត់ ខ្ញុំខ្លួនឯងក៏មិនដឹងដូចគ្នា ថាគ្រប់តម្លៃទាំងអស់មានអ្វីរួមបញ្ចូលក្នុងនិងខ្លះ គឺមិនដឹងពិតមែន ហើយពេលនេះខ្ញុំខ្លួនឯងក៏មិនទាន់បានហ្វឹកហាត់សមអ្វីទាំងអស់នៅមិនទាន់ដឹងថាត្រូវត្រៀមអ្វីខ្លះទេ ព្រោះនេះទើបតែលើកនេះមួយដែលបានធ្វើបែបនេះ”

ក្រៅពីនេះ Bella នៅមានបន្ថែមទៀតថា “មួយរយៈនេះការងារចូលច្រើនណាស់ មានទាំងរឿងភាគ ខ្សែភាគយន្ដ និងកម្មវិធីជាច្រើនទៀត ព្រោះតែខណៈពេលនេះមិនទាន់ទទួលថតរឿងភាគ ទើបមានឱកាសមកជួបគ្រប់គ្នាច្រើនជាងមុន ស្ទើរតែមិនបានជួបគ្នាជិត 2 ឆ្នាំព្រោះតែការងារមមាញឹក ពេលនេះធ្វើការរួចហើយទើបសុំពេលសម្រាកបន្ទិចសិន”

អត្ថបទដោយ : នីត្តា