អ៊ុំTerអីក៏ស្វីតម្លេះ លើកសួនកុឡាបសឲ Mai Davika ដល់ផ្ទះមួយសួនតែម្ដង ស្រស់ស្អាតណាស់…

មួយទងពីរទង មួយបាច់ពីរបាច់អីតិចទេ លើកនេះឲមួយសួនតែម្ដង! ដើម្បីមនុស្សដែលខ្លួនស្រលាញ់ធ្វើឲបាន តួឯកប្រុសលោក Ter Chantavit គម្រប់ខួបស្នេហ៍ជាមួយតួឯកស្រី Mai Davika ឆ្នាំនេះរៀបចំផ្កាកុឡាបសល្អស្រស់ស្អាតយ៉ាងច្រើនមកឲដល់ផ្ទះ បង្ហាញពីក្ដីស្រលាញ់ដ៏បរិសុទ្ធរបស់អ្នកទាំងពីរ។​ ចំណែកពត៌មានចចាមអារ៉ាមដែលថាគូស្នេហ៍តារាគូនេះមានភាពរំកាំរកូសនោះគួរតែស្ងាត់វិញហើយពេលឃើញបែបនេះនោះ។

ដោយការពីមួយរយះពេលកន្លងមកនេះ ចេះតែមានពត៌មានលេចលឺចចាមអារ៉ាមថាគូស្នេហ៍តារា Ter និង Mai មានបញ្ហានឹងគ្នាចែកផ្លូវគ្នាហើយ ព្រោះឃើញ Mai ជួបតែពត៌មានដ្រាម៉ាទាំងរឿងឈុតស្លៀកពាក់និងគីឡូមិនឃើញ Ter និយាយអ្វីទេ ថែមឃើញ Mai ផុសសេដជាញឹកញាប់។ មានអាណាក៏ពិតគូគេនៅស្រលាញ់គ្នាផ្អែមល្ហែមណាស់ តួឯកប្រុសលោក Ter តែងនៅលើកទឺកចិត្តដល់ Mai រាល់ឩបសគ្គដែលបានជួប។ ថ្មីៗនេះក៏ដល់ខួបដែលអ្នកទាំងពីរទាក់ទងមើលចិត្តគ្នាជាសង្សារបាន៦ឆ្នាំហើយ ដឹងថា Mai ចូលចិត្តផ្កា Ter ក៏រៀបចំផ្កាកុឡាបពណ៌សតាំងពីកាំជណ្ដើររហូតដល់ពេញផ្ទៃខាងក្រោមផ្ទះ មើលទៅបើថានេះជាសួនផ្កាមិនខុសនោះទេ គឺ Ter យកផ្កាកុឡាបសមួយសួនឲ Mai ពិតមែន ចង់ថតរូបជ្រុងណាក៏ឃើញស្អាតដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ