នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ ដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយអាចសម្រុកការងារ និងប្រាក់កាសពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅជានិច្ច។ ទោះបីយ៉ាងណាបុរសប្រកបការងារអ្វីតោងតែប្រយ័ត្នប្រយែងផងដែរពីព្រោះថាផលអាក្រក់អាចកើតមានគ្រប់ពេលវេលា។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីនៅតែខ្ពស់ត្រដែត ម្ល៉ោះហើយលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយ។ក្រៅពីនេះក៏ផ្តល់ផលល្អក្នុងការចាត់ចែងទាក់ទងការងារ និងបញ្ហាប្រាក់កាសផងដែរ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារពីព្រោះថាផលល្អតែងឆ្លើយតបមកវិញជានិច្ច។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្ត។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះត្រូវចេះគ្រប់គ្រងអារម្មណ៍ និង គំនិតធ្វើអ្វីមួយពីព្រោះថាងាយភ្លាំងភ្លាត់និងកើតជាបញ្ហាជាងសព្វមួយដង។ ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញផ្លូវឆ្ងាយទោះឃើញគេរកបានម្តេចម្តា ហើយចង់រកតាមគេក៏មិនហុចផលដូចគាប់បំណងប៉ុន្មានទេគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសរបៀបប្រយ័ត្នរែកពន់ផលលំបាកនិងភាពទុក្ខសោកមកវិញ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ នាសប្តាហ៍នេះសម្រាប់បុរសលោកអ្នកជួបនូវលើកំណាត់គ្រោះយាយីច្រើន ប៉ុន្តែទោះបីយ៉ាងណាពុំមានអ្វីធ្ងន់ធ្ងរនាំពិបាករហូតដោះស្រាយមិនចេញនោះដែរ។ ការប្រកបការងារ បើទោះបីធ្វើអ្វីក៏ដោយតោងតែលោកអ្នកអត់ធ្មត់បន្តិច ពិសេសបុរសមានគ្រោះយាយី ហេតុនេះងាយជួបបញ្ហាមិនល្អជាងសព្វមួយដង។បើអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់យឺតណាស់ ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃធំៗគ្រាន់ចិញ្ចឹមឆ្នាំងបាយធូរទៅរួច។ បញ្ហាស្នេហាកំលោះក្រមុំកុំគប្បីយកភាពរឹងមានះ ឬ ចង់យកឈ្នះចាញ់ដាក់ខ្លួនច្រើនពេកប្រយ័ត្នកើតរឿងជម្លោះវិវាទឈានចូលដល់ការបែកបាក់៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ ក្នុងសប្តាហ៍នេះលោកអ្នកទទួលរងការតានតឹងអារម្មណ៍ផ្លូវចិត្តច្រើនបន្តិច ដោយសារដួងរាសីថ្ងៃស្រុតចុះ ដែលនាំពិបាកឆ្លងកាត់។ ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និង មានការនឿយណាយផ្លូវចិត្តច្រើន៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ នាពេលនេះដំណើរជីវិតរបស់លោកអ្នកមានភាពភ្លឺថ្លា ទោះបីយ៉ាងណាសម្រាប់បុរសខ្លះអាចជួបនូវបញ្ហាយាយីផងដែរ ប៉ុន្តែមិនច្រើននោះឡើយ ហើយបើលោកអ្នកខិតខំដោះស្រាយតែងទទួលជោគជ័យផង។ សម្រាប់ថ្ងៃនេះវិញបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សផង។ អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ ការរស់នៅថ្ងៃនេះឃើញថា មានភាពចម្រើនលូតលាស់ឈានទៅមុខ ហើយបើចង់កសាងមិត្ត ឬ លុបបំបាត់រឿងរាវមិនល្អដែលកើតមានកាលពីមុនមកជាមួយអ្នកដទៃក៏ជាការល្អបំផុត។ ក្នុងថ្ងៃនេះផ្តល់ផលល្អក្នុងការសម្រុកការងារឬទំនាក់ការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់ និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់ប្រពៃ៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ ដំណើរជីវិតរបស់លោកអ្នកនាថ្ងៃនេះជួបនូវកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយអាចនឹងមានទំនាស់ពាក្យសម្តីក្នុងក្រុមគ្រួសារ និងមនុស្សនៅក្បែរខ្លួនផង គប្បីមានការអត់ធ្មត់ចិត្តបន្តិចទើបប្រសើរ។ ក្នុងថ្ងៃនេះមានការប្រែប្រួលទាំងខាងអារម្មណ៍និងកិច្ចការងារ ហើយពិសេសនោះរាល់ការធ្វើអ្វីមួយតែងជួបនូវឧបសគ្គរារាំងមុខធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មានទេ។អ្នកជំនួញតូចធំឃើញថាអំឡុងពេលនេះជួបស្ថានភាពលំបាកច្រើនអ្នកខ្លះសឹងរកចំណូលផ្គត់ផ្គង់គ្រួសារមិនបានគ្រប់ឆ្នាំងបាយផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំនឿយណាយអស់សង្ឃឹមដោយសារម្នាក់ៗពុំសូវបានយកចិត្តទុកដាក់គ្នាប៉ុន្មានឡើយ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ ក្នុងសប្តាហ៍នេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងរបៀបការងារ និងរៀបចំបញ្ហាប្រាក់កាសពីព្រោះថាតែងទទួលនូវផ្លែផ្កានៅពេលក្រោយគ្រាន់គាប់ដូចបំណង។ ការប្រកបការងារលោកអ្នកជួប នូវបញ្ហាតានតឹងច្រើន ដូចនេះត្រូវតាំងចិត្តអត់ធ្មត់និងធ្វើចិត្តត្រជាក់ទើបប្រសើរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ បើទោះបីស្ថិតនៅក្នុងដួងរាសីឆ្នាំពុំល្អពិតមែន ប៉ុន្តែនាក្នុងសប្តាហ៍នេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយរាល់ការធ្វើអ្វីមួយតែងហុចផ្លែផ្កាគ្រាន់កក់ក្តៅជានិច្ច។ នៅថ្ងៃនេះវិញការប្រកបការងារ ពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរដូចនេះត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះណាមួយកើតឡើងជាមួយក្រុមមនុស្សនៅក្បែរខ្លួនឬសូម្បីតែមនុស្សពីចម្ងាយក្តី។ បញ្ហាស្នេហា៖បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំសូវយករឿងចាស់មកនិយាយច្រើនប្រយ័ត្នកើតជម្លោះវិវាទរស់នៅមិនសុខដុម៕
ឆ្នាំច៖ រាសីស្រុតចុះ។ ការរស់នៅថ្ងៃនេះជួបលើផ្លូវលំបាក និង មានបញ្ហាស្មុគស្មាញច្រើនបន្តិច។ក្រៅពីនេះមុនធ្វើអ្វីមួយតោងតែចេះគិតត្រិះរិះពិចារណាឱ្យបានល្អិតល្អន់បន្តិចពីព្រោះថាងាយជួបនូវផលលំបាកនៅគ្រាខាងមុខវិញណាស់។ ការប្រកបការងារមានភាពប្រទាំងប្រទើស ហើយតែងជួបនូវបញ្ហាធ្វើច្រើនខុសច្រើនថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីពុំសូវចុះសម្រុងគ្នាប៉ុន្មានទេ ហើយពិសេសងាយកើតរឿងរាវពាក្សសម្តីធ្ងន់ស្រាលដល់គ្នាផង៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ដួងរាសីរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតល្អជាមធ្យម ម្ល៉ោះហើយរាល់ការធ្វើអ្វីមួយមិនពិបាកពេកនោះដែរ ពោលគឺមានកភាពលូតលាស់សន្សឹមៗទៅមុខគ្រាន់ជាកក់ក្តៅជានិច្ច។ នៅថ្ងៃនេះកិច្ចការងារហាក់ថយក្រោយ ម្ល៉ោះហើយឱ្យប្រយ័ត្នកិច្ចការងារសំខាន់ៗពីព្រោះថាងាយជួបនូវគ្រោះខូចខាត និងគេទម្លាក់ទុកឱ្យណាស់ដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕