អតីតស្វាមី Aff លោក Songkran អោបកូនស្រីប្រាប់ថាធំលឿនម្លេះកូនលឿនជាងសណ្ដែកបណ្ដុះទៀត…

អតីតស្វាមីរបស់តួឯកស្រី Aff Taksaorn លោក Songkran Taechanarong បានជួបមុខកូនស្រីថតរូបជុំគ្នា តែក៏ប្លែកចិត្ដដែរដែកូនស្រីធំលឿនយ៉ាងនេះ។ កូនស្រីឆ្លាតវៃគួរឲស្រលាញ់បែបនេះរឿងអីប៉ាៗមិនសប្បាយចិត្តមិនពេញចិត្តស្ដូកនោះ តែធំលឿនបែបនេះប៉ាៗសុំហៅថាធំលឿនដូចសណ្ដែកបណ្ដុះហើយ ខានឃើញតែមួយរយះសោះធំខ្ពស់ជិតកម្ពស់ប៉ាហើយ។

គួរបញ្ជាក់ផងដែថាតួឯកស្រី Aff Taksaorn និងលោក Songkran Taechanarong  បានបែកគ្នាលែងលះគ្នាដាច់ស្រេចមកច្រើនឆ្នាំហើយ តែទាំងគូនៅតែមានទំនួលខុសត្រូវរួមគ្នារឿងកូនស្រី។ អ្នកទាំងពីរមានកូនស្រីតូចឈ្មោះថា Peemai រស់នៅជាមួយតារាស្រីAff តែក៏បានមកលេងលោកប៉ាគេជាញឹកញាប់ផងដែរ។ តួឯកស្រី Aff ថ្វីត្បិតតែលែងលះស្វាមី តែមិនគិតចង់បំបែកប៉ាកូនគេទេ រូបនាងនៅតែផ្ដល់សិទ្ធឲមើលថែកូនរួមគ្នា នាងគិតដល់សេចក្ដីសុខរបស់កូនជាធំរហូតមក។ ពេលនេះប៉ាកូនគេជួបគ្នាទៀតហើយ Peemai ទៅលេងផ្ទះលោកតានិងប៉ា ធ្វើឲប៉ាលាន់មាត់ថាកូនស្រីធំលឿនណាស់ ធំលឿនដូចសណ្ដែកបណ្ដុះហើយ បាត់មុខតែមួយខែអីទេមកជួបវិញកូនក្រមុំបាត់ហើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ