កន្លងផុតទៅប្រាំមួយឆ្នាំហើយមានតែក្មេងជាងមុន Janie និង Bella ជួបគ្នាម្ដងទៀតរាងស្វែលៗម្លេះ…

គូនេះមកជួបគ្នាម្ដងទៀតញញឹមញញ៉ែមដាក់គ្នាមិនមែនឈុតឆាកដូចក្នុងរឿងទេ​ ហើយដែលសំខាន់នោះពេលវេលាប្រាំ ប្រាំមួយឆ្នាំហើយដែលកន្លងផុតទៅ តែងាកមកមើលតួឯកស្រី Bella Ranee និងតួឯកស្រី Janie Tienphosuwan បែរជាក្មេងជាងវ័យស្រស់ស្អាតជាងកាលពីមុនទៅទៀត រាងឡើងស្វែលតែម្ដងហើយ។

តួឯកស្រី Bella និងតួឯកស្រី Janie ធ្លាប់ប៉ះគ្នាម្ដងរួមមកហើយ សម្ដែងរួមគ្នាក្នុងរឿងភ្លើងបុណ្យ (Plerng Boon) កាលពីប្រាំមួយឆ្នាំមុន ដែលធ្វើឲអ្នកទស្សនាជក់ចិត្តស្គាល់ពីស្នាដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសតារាស្រី Janie ធ្លាប់តែសម្ដែងជាតួឯកស្រីពេលប្ដូរមកលេងតួខួចតួឆ្នាស់ក្នុងរឿងក៏មានស្នាដៃធ្វើឲអ្នកទស្សនាខ្នាញ់បានដែរ។ ខានបានជួបគ្នាយូរ ថ្មីៗនេះ Bella និង Janie បានជួបគ្នាក្នុងកម្មវិធីមួយនិងបានថតរូបមួយយកមកបង្ហោះលេង ធ្វើឲមហាជននាំគ្នាលាន់មាត់ថាទាំងគូឥឡូវក្មេងជាងកាលពីមុនទៀតហើយរាងវិញឡើងស្វែលតែម្ដង និងសួរថាពេលណាមានរឿងភាគថ្មីប៉ះគ្នាទៀត រឿងក្រោយសុំឲ Bella ជាតួឯកស្រីកាចៗប៉ះគ្នានិងJanieចរិកដូចចៃរើងច្បាស់ជាល្អមើលមិនខានទេ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ