នេះបានថាអត់ប្រែមែន! Sririta មុខមាត់កាលពីក្មេងក៏ស្រស់ស្អាតខ្លាំងបែបនេះដែរ!(មានរូបភាព)

ជាការពិតណាស់ បើគិតទៅឆ្នាំថ្មីនេះតារាសម្ដែងថៃស្រី Sririta ជិតឈានចូលវ័យ៤០ឆ្នាំហើយ តែអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលគឺរូបសម្រស់របស់នាងនៅតែស្រស់ស្អាតខ្លាំងដដែល មើលប្រែប្រួលតាមវ័យទល់តែសោះ។

ជាក់ស្ដែងមិនត្រឹមតែពេលនេះស្រស់ស្អាតនោះទេ បើយើងក្រឡេកទៅមើលរូបភាពរបស់នាងកាលពីនៅវ័យក្មេងវិញ ក៏សម្រស់ស្អាតខ្លាំងមិនណយដែរ ពោលគឺស្រស់ស្អាតតាំងពីក្មេង ហើយពេលដែលធំឡើងសម្រស់គឺប្រែកាន់តែស្អាតឡើងៗ មិនដែលថយចុះនោះទេ។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន បាននាំគ្នាសរសើរ ពីការថែរក្សាសម្រស់របស់តារាស្រីរូបនេះ ពិសេសនោះមុខមាត់ដ៏ស្រស់ស្អាតបែបធម្មជាតិតាំងពីក្មេងរបស់នាងផ្ទាល់នេះតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

រូបភាព Sririta កាលពីក្មេង

អត្ថបទដោយ៖សុីវលី