Baitoey Suthiwan រៀបរាប់ទាំងទឹកភ្នែកកំឡុងពេលនៅក្នុងគុក 3 ខែដូចស្លាប់ទាំងរស់ព្រោះ…….អ្វីដែលព្រួយបារម្ភបំផុតគឺកូនស្រី! មានវីដេអូ
ចេញមកឡាយនិងនិយាយឆ្លងឆ្លើយជាមួយហ្វេនៗផ្ទាល់ជាលើកដំបូង សម្រាប់តារាចម្រៀង Baitoey Suthiwan បន្ទាប់ពីបន្ទាប់ពីតុលាការបានបញ្ជាឱ្យដោះលែងបណ្តោះអាសន្ននៃសំណុំរឿងចែករំលែក Forex-3D
ដោយ Baitoey បានចេញមកនិយាយចេញពីចិត្តទាក់ទងនិងរឿងនេះថា “អគុណគ្រប់យ៉ាងដែលចូលមកក្នុងជីវិត អគុណគ្រប់កំលាំងចិត្តដែលផ្ដល់អោយរហូតមក នៅថ្ងៃដែលខ្ញុំចេញមក មិននឹកស្មានទេថាមានការទទួលស្វាគមន៍ដ៏ល្អប្រសើរបែបនេះ”
“ព្រោះបាននិយាយជាមួយក្រុមគ្រួសាររហូតមកថា ប្រសិនបើថ្ងៃណាមួយបានចេញមកខាងក្រៅវិញ ចង់ឈប់សម្រាកគ្រប់យ៉ាង ចង់នៅជាមួយកូន ព្រោះនៅថ្ងៃនោះអ្វីដែលលំបាកបំផុត គឺការឃ្លាត់ឆ្ងាយពីកូន វាធ្វើអោយយើងដឹងថា អ្វីដែលធំបំផុតក្នុងជីវិតគឺកូន ខ្ញុំមិនខ្វល់រឿងការងារ រឿងអ្វីផ្សេងទៀតទាំងអស់ សុំតែម្យ៉ាងបានឃើញមុខកូន គ្រាន់តែបាននៅជាមួយគាត់ ជំនួសពេលវេលាដែលបានបាត់បង់ទៅ”
“នៅថ្ងៃដែលគាត់ទៅ អ្នកដែលបារម្ភបំផុត គឺអូន Lux និងកូនស្រី ហើយពេលដែលខ្ញុំចេញមកមនុស្សពីរនាក់នេះហើយដែលខ្ញុំចង់សុំទោស ដែលយើងបានបាត់ស្ងាត់ទៅអស់មួយរយៈធំ មិនបាននៅជួយមើលថែរូបរាងកាយ ដួងចិត្ត ឬគ្រប់យ៉ាង ព្រោះមុននិង ជីវិតរបស់ខ្ញុំ 35 ឆ្នាំកន្លងមកនេះ ខ្ញុំទទួលខុសត្រូវគ្រប់យ៉ាងក្នុងគ្រួសារនិងក្រុមការងារ គ្មានថ្ងៃណាដែលយើងត្រូវប្រឈមមុខនឹងសមាជិកគ្រួសារត្រឡប់មកមើលថែយើងវិញទេ ខ្ញុំខូចចិត្តខ្លាំងណាស់ ខ្ញុំមិនដែលអោយអ្នកផ្ទះខកចិត្តទេ ឬសុំអោយមកជួយខ្ញុំម្ដងណាទេ កន្លងមកយើងទទួលខុសត្រូវមើលថែគ្រប់យ៉ាងរហូតមក នេះហើយជាអ្វីដែលខ្ញុំបារម្ភបំផុតក្នុងជីវិត រួមទាំងកូនស្រីផងដែរ”
“អ្វីដែលលំបាកបំផុត គឺខ្ញុំមិនបានបំពេញតួនាទី មើលថែគ្រួសារមួយរយៈពេល ខ្វល់ចិត្តគ្រប់រឿង ខ្វល់ចិត្តថាប្អូននិងរស់នៅបែបណា ហើយដល់ពេលដឹងថាដៃគូប្អូនបាត់បង់ជីវិត ពេលនោះដូចស្លាប់ទាំងរស់អស់រយៈពេល 3 ខែដំបូង មានតែវិញ្ញាណដែលហោះហើរមិននៅនិងខ្លួន លងបន្លាចអោយយើងភ្ញាក់ម្ដងៗពីមួយថ្ងៃទៅមួយថ្ងៃ គ្រប់គ្នានៅក្នុងនោះនិយាយរហូតថា អោយនឹកដល់មុខកូនជានិច្ចកុំគិតអ្វីទាំងអស់ ឬមួយគិតអ្វីដែលកាន់តែអាក្រក់យ៉ាងនេះ គិតតែម្យ៉ាងថានិងបានចេញទៅជួបមុខកូន ដល់ពេលគាត់មកសួរសុខទុក្ខ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែស៊ូទៅមុខ ដើម្បីអោយមានថ្ងៃនេះ ហើយថ្ងៃនេះក៏បានមកដល់”
អត្ថបទដោយ : នីត្តា
1
Post: Edit