គូនេះសារភាពហើយ Chanon និង Aff ខាងប្រុសថាកំពុងញ៉ែខាងស្រីថាកំពុងមើលចិត្ត អ្នកគាំទ្រហ៊ោលាន់ហើយ…

អ្នកគាំទ្រនាំគ្នាស្រែកហ៊ោលាន់ហើយ ខំចាប់គូឲតាំងពីយូរការពិតគេស្រលាញ់គ្នាមែនទែន! លែងលាក់លៀមទៀតហើយ តារាប្រុសលោក Chanon Santinatornkul  ចេញមុខមកឲការសម្ភាសន៍កាលពីថ្មីៗនេះពីទំនាក់ទំនងរបស់រូបលោកនិងតារាស្រីរៀមច្បង Aff Taksaorn តើទាំងគូស្និទ្ធស្នាលគ្នាកំរិតណាដែរ? ឃើញទៅណាមកណាក៏ទៅជាគូដែរ តាំងពីដំណើរកំសាន្ដនិងកម្មវិធីបុណ្យ។ ដោយលោក Chanon Santinatornkul បានឆ្លើយច្បាស់ៗចំពោះរឿងនេះផងដែរថា ពេលនេះរូបលោកកំពុងតាមញ៉ែ Aff ពិតមែន កំពុងតែសន្សំពិន្ទុ Aff គឺជាមនុស្សស្រីម្នាក់ដែលរូបលោកពេញចិត្ត កាន់តែស្គាល់ច្បាស់កាន់តែលង់ស្រលាញ់រឹតតែខ្លាំងថែមទៀត។

ចំណែកខាងតួឯកស្រី Aff Taksaorn វិញ ពេលដែលឃើញ Chanon ចេញមកនិយាយច្បាស់ៗក្នុងការសម្ភាសន៍ថាស្រលាញ់ពេញចិត្តខ្លួនបែបនេះ ក៏បានទទួលសារភាពដែរ។ តារាស្រី Aff បាននឲដឹងថា ការពិតទៅមុននិងចេញមកនិយាយរឿងនេះ Chanon បានប្រាប់នាងហើយនិងប្រាប់ពីបំណងចង់ប្រកាសជាសារធារណះ ហើយ Aff ក៏អូខេផងដែរ។ គឺពេលនេះអ្នកទាំងពីរនៅក្នុងទំនាក់ទំនងកំពុងមើលចិត្ដគ្នានិយាយគ្នា ហើយ Aff ក៏អរគុណដល់ Chanon ផងដែរដែលច្បាស់លាស់ហើយឲកិត្ដិយសនាងចេញមកនិយាយមុនបែបនេះ។ មុនដំបូង រូបនាងក៏មានការបារម្មណ៍ខ្លះៗផងដែរ​ ជាពិសេសរឿងអាយុរដែលខុសគ្នាច្រើន តែ Chanon ចេញមកនិយាយហើយរូបនាងក៏មិនខ្លាចនឹងទទួលស្គាល់ផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ