រំភើបណាស់! ក្រុមគ្រួសារ ឆន សុវណ្ណរាជ ជូនកាដូថ្ងៃកំណើតរបស់លោកច្រើនខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណរាជ ដែលសព្វថ្ងៃនេះលោកកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីរសំណាក់មហាជន ជាពិសេសមិត្តៗយុវវ័យ។

ជាក់ស្ដែងកាលពីថ្ងៃទី២៩ ខែតុលា កន្លងទៅថ្មីៗនេះជាថ្ងៃកំណើតរបស់លោក ក្នុងនោះក្រុមគ្រួសាររបស់លោក បានរៀបចំកម្មវិធីមួយ និងបានជូនកាដូទៅលោកជាច្រើន ធ្វើឲ្យលោករំភើបចិត្ត និងញញឹមបិទមាត់មិនជិតនោះទេ នៅថ្ងៃខួបកំណើតនោះ។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនរបស់តារាចម្រៀងរូបនេះ បាននាំគ្នាអបអរថ្ងៃកំណើតលោក និងរំភើបជំនួសលោក ដែលបានកាដូពីក្រុមគ្រួសារច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី