កំពុងតែពេញចិត្តគូនេះស្រាប់ផងដល់ឃើញសកម្មភាពស្វីតៗរឹតតែគាំទ្របន្ថែមទៀត! អ្នកគាំទ្រទស្សនាស្នាដៃការសម្ដែងរបស់តួឯកស្រី Bella Ranee និងតួឯកប្រុសលោក Pope Thanawat បង្ហាញក្ដីរីករាយនឹងគាំទ្រតារាទាំងពីរដួង បើទាំងគូក្លាយជាគូស្នេហ៍ក្នុងជីវិតពិតពិតមែន។ គូនេះមិនប្រកាសទំនាក់ទំនងថាយ៉ាងណាទេ តែរូបភាពស្វីតៗក្រៅឆាកត្រូវបានគេថតបានជាច្រើនសន្លឹក និងជាដៃគូតារាសម្ដែងដ៏សាកសម។
កំពុងតែមានអ្នកគាំទ្រច្រើនផង ថ្មីៗនេះរូបភាពកាន់ដៃគ្នារបស់តួឯកស្រី ฺBella និងតួឯកប្រុសលោក Pope បានចែកចាយក្នុងបណ្ដាញសង្គមក្នុងចំណោមអ្នកគាំទ្រ។ មិនឲគិតម៉េចនឹងបាន ទោះជាប្រកែកថាមិនមែនជាគូស្នេហ៍នឹងគ្នាទេ តែគូនេះក្នុងឆាកក៏ស្វីតក្រៅឆាកសម្ដែងក៏ស្វីត ថែមពេលនេះនៅលីវទាំងគូ រឹតធ្វើឲអ្នកគាំទ្រចាប់គូឲរឹតតែខ្លាំងថែមទៀត។ គួរបញ្ជាក់ផងដែរថាតួឯកប្រុសលោក Pope Thanawat និងតួឯកស្រី Bella Ranee តាំងពីចាប់ដៃគូសម្ដែងរួមគ្នាក្នុងរឿងភាគបុព្វេរសន្និវាសផង ជីវិតកាងាររបស់តារាទាំងពីរដួងមានសន្ទុះការរីកចម្រើនជាបន្ដបន្ទាប់ ធ្វើឲទាំងគូត្រលប់មកសម្ដែងរួមគ្នាក្នុងរឿងភាគ២រឿងទៀត និងមានកាងារប្រេនផលិតផលផ្សេងៗ ធ្វើឲគូនេះកើនទាំងអ្នកគាំទ្រឯចំណូលវិញរាប់លានបាត។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ