Aum Patcharapa ពិតជាគួអោយស្រលាញ់ខ្លាំងណាស់ ពេលឃើញកាដូខួបកំណើតពីកំលោះម្នាក់នេះភ្លាមបិតមាត់លែងជិតតែម្ដងព្រោះ…..! មានវីដេអូ
ត្រូវបានមិត្តភ័ក្ដធ្វើ surprise ថ្ងៃខួបកំណើតអោយយ៉ាងកក់ក្ដៅ សម្រាប់តារាសម្ដែងជួរមុខរបស់ប្រទេសថៃ Aum Patcharapa គម្រប់អាយុ 45 ឆ្នាំជាផ្លូវការ
ដោយបរិយាកាសក្នុងកម្មវិធីពោរពេញទៅដោយក្ដីសុខ និងភាពសប្បាយរីករាយនិងភាពគួអោយស្រលាញ់របស់មិត្តភ័ក្ដដែលនៅជុំវិញខ្លួននាង ក្រៅពីសាម៉ីខ្លួនទទួលបានកាដូយ៉ាងច្រើនហើយ ក៏មានកាដូដែលធ្វើអោយសាម៉ីខ្លួននិងគ្រប់គ្នាចំហរមាត់ដោយមិនដឹងខ្លួនផងដែរ
ហើយកាដូដែលធ្វើអោយគ្រប់គ្នាគាំងបំផុតនោះគឹការពីមិត្តសម្លាញ់វ័យប្អូនយ៉ាង DJ Matoom Techin ធ្វើអោយម្ចាស់ខួបឡើងគាំងនិយាយលែងចេញឈចំហរមាត់ភ្លាមៗបន្ទាប់ពីបានឃើញកាដូ គឺជាកម្រងផ្កាដែលយកសន្លឹកឆ្នោតរាប់ពាន់សន្លឹកមកធ្វើជូនដល់ម្ចាស់ខួប
ដោយ DJ Matoom បានសរសេរជាសារថា “រីករាយថ្ងៃខួបកំណើតណាអ្នកម៉ែ សុំអោយមានក្ដីសុខគ្រប់ផ្នែកគ្រប់យ៉ាងណាចា បង Aum គិតអ្វីសុំអោយដូចបំណង ហេងៗៗៗមានស្រាប់ហើយតែសុំអោយមានលើសដើម មិនឈឺ មិនមានជំងីបៀតបៀន កុំអោយជួបមនុស្សចិត្តអាក្រក់ ជាផ្កានាំសំណាងអោយពួកយើងជារៀងរហូតទៅ ហើយអ្វីដែលសំខាន់សុំអោយមុខក្មេងបែបនេះរហូតទៅណាចាស្រីស្អាត ប្រហែលជាត្រូវនិងកាដូដែលបានរៀបចំហើយហ្នបងសម្លាញ់ ស្រលាញ់បងរហូតទៅ @aum_patchrapa”
អត្ថបទដោយ : នីត្តា