ថ្ងៃនេះជាថ្ងៃរបស់ប៉ា! Chompoo នាំកូនៗក្រាបសំពះ Knot Wisarut ដូចរាល់ឆ្នាំតែអ្វីដែលភ្ញាក់ផ្អើលគឺតម្លៃកម្រងផ្កាមួយភួងថ្លៃដល់ទៅ…….! មានវីដេអូ
ក្លាយជាគ្រួសារគម្រូសម្រាប់ហ្វេនៗជាច្រើនក្នុងប្រទេស សម្រាប់គ្រួសាររបស់តារាសម្ដែងស្រីនិងកំពូលហ្វេសិនយ៉ាង Chompoo Araya មិនថានាងចាប់កាន់អ្វីឬធ្វើអ្វីនោះទេក៏តែងតែទាក់ទាញការចាប់អរម្មណ៍ពីសំណាក់ប្រិយមិត្តជានិច្ច
ជាក់ស្ដែងថ្មីៗនេះ Chompoo Araya ក៏បាននាំកូនៗទាំងបីនាក់យកកម្រងផ្កាទៅក្រាបសំពះ Knot Wisarut ព្រមទាំងមានសរសេរជាពាក្យសារខ្លីៗតែមានអត្ថន័យថា “We love you papa @nottvisrut”
បន្ទាប់ពីបានមើលដល់ចប់នៃវីដេអូ ក៏ធ្វើអោយហ្វេនៗញញឹមតាមទាំងមិនដឹងខ្លួនតែម្ដងព្រោះម៉ែដោះបាននិយាយឡើងថា យកផ្កា (កម្រងផ្កា) មកក្រាបសំពះព្រោះវាថ្លៃ ហើយអ្វីដែលគួអោយគាំងបំផុតនោះគឺទិញដោយប្រើកាតគ្រេឌីតរបស់ Knot ប៉ុន្ដែក៏អាចបង្កើតស្នាមញញឹមពី Chompoo បានភ្លាមៗដែរ
អត្ថបទដោយ : នីត្តា