បាច់ផ្កាលុយបាត់ម្ចាស់! Aum Patcharapa ទទួលបានបាច់ផ្កាលុយដ៏ធំលើកសុទ្ធតែពីរនាក់តើម្ចាស់បាច់ផ្កាជានរណាបានជាចិត្តទូលាយអីយ៉ាងនេះ! មានរូបភាព
Aum Patcharapa ញញឹមបិទមាត់មិនជិតទេ បន្ទាប់ពីទទួលបានបាច់ផ្កាលុយដ៏ធំលុយរាប់សែន គ្រប់គ្នាដែលបានឃើញក៏ចំហមាត់ចំហភ្នែកដែរ
តួឯកស្រីកំពូលសម្រស់ក្មេងជាងវ័យ Aum Patcharapa អាចនិយាយបានថាខួបកំណើតឆ្នាំនេះពិសេសជាងរាល់ឆ្នាំ ព្រោះតែក្ដីស្រលាញ់ដែលនាងមានចំពោះមិត្តភ័ក្ដនិងអ្នកនៅជុំវិញរហូតមក ទើបធ្វើអោយថ្ងៃខួបកំណើតពេញទៅដោយភាបកក់ក្ដៅពីសំណាក់មិត្តភ័ក្ដរៀបចំអោយដោយក្ដីស្រលាញ់ពិតៗ
ក្រៅពីកម្មវិធីជប់លៀងដែលមិត្តភ័ក្ដនាំគ្នារៀបចំអោយហើយ ក៏នៅមានកាដូបាច់ផ្កាស្អាតៗជាច្រើនបានផ្ញើរមកជូននាង ជាពិសេសបាច់ផ្កាលុយដ៏ធំមួយនេះ ម្ចាស់បាច់ផ្កាជានាយកប្រតិបត្តិ Pananchita ដែលជាស្ត្រីដ៏មានទេពកោសល្យ និងល្បីល្បាញនៃម៉ាក Pananchita មើលទៅដំបូងហាក់ដូចជាផ្កាធម្មតាទេ ប៉ុន្ដែបើមើលដោយប្រុងប្រយ័ត្នយើងនិងឃើញថាលុយទាំងសែនចា
ហើយសាម៉ីខ្លួនម្ចាស់ខួបក៏បានសរសេរសារថា “សូមអគុណខ្លាំងណាស់ណាចា សម្រាប់បាច់ផ្កាលុយបែបនេះ ខ្ញុំពិតជាចូលចិត្តខ្លាំងណាស់ រីករាយនិងទទួលរាស់ឆ្នាំណាចា @pananchita_akkrarasapthada @pananchita__thailand សុំអោយផលិតផលលក់ដាច់ៗអស់ពីស្កុកគ្រប់ពេលចា”
អត្ថបទដោយ : នីត្តា