ស្អាតនោះស្អាត! Bella Ranee ក្នុងឈុតអ្នកកំដរកូនក្រមុំពិតជាស្អាតទាក់ភ្នែកណាស់ជាពិសេសពេលធ្វើបែបនេះ! មានរូបភាព
តារាស្រីដែលទទួលបានការពេញនិយមបំផុតក្នុងកំឡុងពេលនេះគឺគ្មាននរណាទៀតក្រៅពី Bella Ranee នោះទេ ក្រៅពីការសម្ដែងរឿង ព្រហ្មលិខិត ទទួលបានការគាំទ្រច្រើនហើយក៏នៅមានកម្មវិធីផ្សាយពាណិជ្ជកម្មជាច្រើនផ្សេងទៀតកំពុងទាក់ទងរួមការងារជាមួយនាង តំណែកកំពូលតារាស្រី Presenter មានតែមួយគឺនាង
សំណាងល្អក្នុងជីវិតពិតៗ ប៉ុន្ដែបើនិយាយរឿងស្នេហាវិញគឺពេលនេះបេះដូងនៅទំនេរស្អាតគ្មានអ្នកណាអាចចូលមកមើលថែបាននៅឡើយ បើស្ដាប់តាមការផ្ដល់បទសម្ភាសន៍នាងបានប្រាប់ថា ខណៈពេលនេះមិនទាន់បានបើកទ្វាបេះដូងនោះទេ ក៏មិនទាន់បើកផ្លូវអោយនរណាម្នាក់មកសិក្សាមើលចិត្តដែរ មុននិងដល់ថ្ងៃមង្គលការរបស់ខ្លួនឯង ថ្ងៃនេះ Bella សុំដើរតួជាអ្នកកំដរកូនក្រមុំដល់មិត្តសម្លាញ់សិន អាចនិយាយបានថាជាកូនកំដរដែលពេញទៅដោយភាពស្រស់ស្រាយបំផុត ជាមួយឈុតវែងពណ៌លឿង គ្រប់គ្នាដែលបានឃើញចុចឡាយអោយជាប្រញាប់តែម្ដង
ថាឈុតវាស្រស់ស្អាតណាស់ទៅហើយ តែប្រយោគសារដែលសាម៉ីខ្លួនសរសេរកាន់តែគួអោយចាប់អារម្មណ៍ទ្វេគុណទៅទៀត “ពិធីមង្គលការនៅទីណាក៏បានត្រឹមតែជាភ្ញៀវកិត្តយស #fahkarnthewedding”
អត្ថបទដោយ : នីត្តា