សំខាន់មនុស្សស្អាត! តួឯកស្រីសម្រស់លេចធ្លោរក្នុងរឿងភាគថៃនាង Kwan Usamanee ចេញមកនិយាយក្រោយពីមានអ្នកសើចយំនាងរឿង បង្ហោះរូបអ៊ីឌីតតុបតែងប្រើAppឲស្អាតឲភ្លឺជាងរូបពិត នាងថាមិនខុសអីផងនាងក៏ចង់ឲរូបដែលនាងបង្ហោះស្រស់ស្អាតដែរ ហើយរូបពិតមិត្តអ្នកគាំទ្រដែលបានជួបនាងបានស្គាល់នាងដឹងហើយថានាងមិនអាក្រក់នោះទេ។
តួឯកស្រីនាង Kwan Usamanee កាលពីមួយរយះពេលកន្លងទៅរូបនាងបានបង្ហោះរូបនាងនាងក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន រូបស្អាតរាងស្អាតសខ្ពស់ស្រលះ ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមមួយចំនួនសង្កេតឃើញថារូបភាពមួយនេះ Kwan បានអ៊ីឌីតប្រើ App ទាញរូបឲវែងដាក់ពណ៌ឲស្អាតព្រោះឃើញកន្លែងផ្ទះនាងមើលទៅវៀចៗដូចទាញរូប ខ្លះថាតារាក៏តែងរូបដែរ។ ធ្វើឲតារាស្រី Kwan Usamanee ឃើញហើយអត់ឆ្លើយមិនបាន បានតបទៅវិញថាតារាក៏ចង់ឲរូបស្អាតដែរ នាងមិនខ្មាស់គេនោះទេដែលប្រើAppជួយ នាងប្រើAppចង់ឲរូបស្អាតមិនមែនចង់ឲផ្ទះស្អាតនោះទេ។ អ្នកគាំទ្ររបស់តួឯកស្រី Kwan Usamanee ក៏ចេញមកកាពារនាងផងដែរថា ទោះ Kwan ប្រើAppតែងរូបមែនតែការពិតរូបគេនៅក្រៅក៏ស្អាតខ្លាំងៗដែរបានជួបផ្ទាល់ហើយទាំងសទាំងខ្ពស់ស្រលះ ហើយម្យ៉ាងទៀតKwanស្អាតតាំងពីក្មេងស្អាតមិនកែកុនទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ