Chompoo Araya បើកផ្ទះថ្មីអោយមិត្តភ័ក្ដមកជប់លៀងតាមចិត្តក្នុងថ្ងៃណូអែលសំខាន់សក់ក្បាលសាម៉ីខ្លួនដើមគ្រីស្មាសសុំចាញ់! មានរូបភាព
បើកផ្ទះទទួលមិត្តភ័ក្ដរៀបចំកម្មវិធីជប់លៀងយ៉ាងសប្បាយរីករាយសម្រាប់តារាសម្ដែងស្រីស្អាត Chompoo Araya ដោយជាក់ស្ដែងនាងបានបំពេញតួនាទីជាស្ដ្រីមេផ្ទះរៀបចំផ្ទះយ៉ាងស្រស់ស្អាតដើម្បីរៀបចំពិធីជប់លៀងទទួលបុណ្យណូអែលដែលជិតចូលមកដល់
ដោយ Ploy Chawaphon មិត្តសម្លាញ់អ្នកស្និតស្នាលរបស់ Chompoo ក៏បានផុសវីដេអូសកម្មភាពដែលពេញទៅដោយក្ដីសុខនិងគួអោយស្រលាញ់កក់ក្ដៅអមជាមួយសារដែលសរសេរខ្លីៗថា “គ្រីស្មាសសាមញ្ញៗងាយៗមិនរញ៉េរញ៉ៃ”
ដោយក្រៅពីបរិយាកាសដែលរួមទៅដោយភាពសប្បាយរីករាយរបស់គ្រួសារនេះហើយភាគច្រើនគ្រប់គ្នាក៏ខ្នាញ់និងក្មេងៗដែលកំពុងតែសប្បាយក្នុងការញុំយ៉ាងពេញទំហឹងមិនចាញ់មីងៗនោះទេ
អត្ថបទដោយ : នីត្តា