អបអរសាទរទាយាទម៉ឺនលានរបស់ Mew Nittha បានសម្រាលដោយជោគជ័យជាផ្លូវការហើយស្វាមីកំពូលល្អ Saint ពេញចិត្តខ្លាំងណាស់! មានរូបភាព
តួឯកស្រីស្អាតកូនពីរថ្មោងថ្មីយ៉ាង Mew Nittha ភរិយាជាទីស្រលាញ់របស់ Saint-Tharaphuch ជាក់ស្ដែង (17 ធ្នូ 2023) នាងបានសម្រាលកូនប្រុសទីពីរជោគជ័យហើយ ដោយនៅក្នុង IG Mew បានផុសរូបភាបព្រមទាំងសរសេរសារថា “Welcome to the world baby”
ចំណែកឯខាងស្វាមីហៃសូ Saint ក៏បានបង្ហោះរូបភាពរបស់កំលោះតូចសមាជិកថ្មីក្នុងគ្រួសារអមជាមួយនិងប្រយោគបង្ហាញពីក្ដីរីករាយថា “រីករាយស្វាគមន៍កំលោះតូចក្នុងគ្រួសាររបស់យើង”
គ្រប់គ្នាដែលបានឃើញក៏នាំគ្នាចូលមកសម្ដែងក្ដីរីករាយរាប់សែនរាប់ម៉ឺនថែមទាំងប្រាប់ថាកូនប្រុសមុខមាត់គួអោយខ្នាញ់គួអោយស្រលាញ់ខ្លាំងណាស់
អត្ថបទដោយ : នីត្តា