រឹងតែមាត់! Chompoo និយាយហើយនិយាយទៀតថានិងមិនយំតែបើកប្រអប់កាដូមិនដល់ 2 វិនាទីផងយំស្រែកពេញផ្ទះ! មានរូបភាព
និយាយចេញពីមាត់ខ្លួនឯងតែម្ដងថានិងមិនយំនោះទេ សម្រាប់តារាស្រីកំពូលហ្វេសិនប្រចាំប្រទេសយ៉ាង Chompoo Araya ដែលទទួលបានកាដូក្នុងថ្ងៃបុណ្យណូអែលពីមិត្តសម្លាញ់ Ploy Chawaphon ដែលតាំងចិត្តតាំងថ្លើមរៀបចំតុបតែងអោយ
ដោយខាង Ploy បានបង្ហោះវីដេអូខណៈពេលដែល Chompoo កំពុងបើកប្រអប់កាដូថែមទាំងនិយាយថា “អាល់ប៊ុមរូបថតទៀតហើយ យើងគ្មានថ្ងៃយំនោះទេលើកនេះ”
ប៉ុន្ដែក្រោយមកសាម៉ីខ្លួនបកកាដូមិនបាន 2 វិនាទីផង ស្រាប់តែទឹកភ្នែកហូរមកហើយ ថែមទាំងនិយាយថា “ខ្ញុំមានជំងឺបាយប៉ូឡា” ខាង Ploy វិញក៏បង្អាប់ឡើងភ្លាមៗថា “បើទន់ជ្រាយក៏សុំចុះចាញ់មកណាចា”
នៅក្នុងកម្រងរូបភាពទាំងអស់នោះគឺបង្ហាញពីរឿងរ៉ាវរបស់ Chompoo ជាមួយកូនៗតាំងតែថ្ងៃសម្រាលរហូតមកដល់បច្ចុប្បន្ននេះ ទើបធ្វើអោយអ្នកកម៉ាក់កូនបីយំយែកដូចកូនក្មេងបែបនេះ
អត្ថបទដោយ : នីត្តា