មិត្តភក្ដិលេងអញ្ចឹងតែម្ដង ចង់ឲមិត្តសម្លាញ់ដល់គូឆាប់ៗ! តួឯកស្រី Aum Patcharapa ត្រូវបានមិត្តភក្ដិរួមចិត្តគ្នាលេងមួយក្បាច់ហើយ ឈរជុំគ្នាទាំងអស់គ្នាចាំចាប់ផ្កាមង្គលថ្ងៃមង្គលការមិត្ត តែអត់មានអ្នកណាមកដណ្ដើមផ្កាទេ ទុកផ្កានេះឲតួឯកស្រី Aum Patcharapa ម្នាក់ឯងជាពិសេសតែម្ដង។
ដោយទិដ្ឋភាពថ្ងៃមង្គលការដែលតួឯកស្រី Aum Patcharapa បានមកជួបជុំមិត្តភក្ដិជិតស្និទ្ធលើកនេះគឺនៅក្នុងថ្ងៃមង្គលការរបស់តារាស្រី May Pitchanart និងស្វាមីហៃសូរបស់នាងអ្នកជំនួញបុរសលោក Big Akarawatt។ ក្រោយកម្មវិធីផ្សេងៗចប់ពេលរាត្រីជាពេលបោះបាច់ផ្កាពីកូនក្រមុំមុននឹងរាំលេងកម្សាន្ដ ដូចត្រៀមទុក មិត្តៗរួមចិត្តគ្នាមិនចេញមកដណ្ដើមផ្កាមង្គលនេះទេ គឺផ្កាកូនក្រមុំនេះទុកឲតួឯកស្រី Aum Patcharapa ជាពិសេស មិត្តៗចង់ឲ Aum ឆាប់ដល់គូជួបស្នេហ៍ពិតនិងបានក្លាយជាកូនក្រមុំបន្ដ ធ្វើឲតួឯកស្រី Aum Patcharapa ទទួលបានផ្កាក្នុងកម្មវិធីមង្គលការមួយនេះនិងលើកមកលើឆាកនិយាយជូនពរកូនកម្លោះកូនក្រមុំផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ