ឃើញចឹងចង់ការដែរ! A Supachai ជះលុយចង់ដៃ Poo Praya មួយបាច់ធំក្រាស់ខ្មឹកក្រោយពីថ្ងៃរៀបការមិនបានទៅចូលរួម! មានវីដេអូ

ព្រោះតែជាប់រវល់ទើបធ្វើអោយអ្នកចាត់ការតារាដៃមាសយ៉ាង A Supachai មិនអាចហោះហើរទៅចូលរួមពិធីមង្គលការរបស់តារាស្រី Poo Praya កាលពីខែមុន

ជាក់ស្ដែង Poo Praya បានត្រលប់មកកាន់ប្រទេសថៃទើបបង A សុំសងជំងឺចិត្តដោយការទៅចងដៃដល់ផ្ទះ ដោយមានការផុសវីដេអូខណៈពេលជួបគ្នាអមជាមួយប្រយោគថា “មិនបានទៅចូលរួមមង្គលការនៅអាមេរិកដើម្បីអបអរសាទរអូន Poo លូវមកដល់ផ្ទះចាំកូនប្រសារត្រលប់មកវិញទៅញុំបាយផ្ទះបងជាមួយគ្នាណា @prayalundberg”

After Footer (Active) - damrei Mr1 Zone2

នៅក្នុងវីដេអូជាពេលមួយដែលបង A បានប្រគល់លុយមួយបាច់ធំជាចំណងដៃមង្គលកា ឃើញបែបនេះហើយធ្វើអោយសាម៉ីខ្លួនកូនក្រមុំញញឹមប៉ោងថ្ពាល់បិតមាត់មិនជិតទេ តែចំនួនប៉ុន្មាននៅមិនទាន់ដឹងទេព្រោះរងចាំសាម៉ីខ្លួនយកទៅរាប់ខ្លួនឯង តែច្រើនមិនធម្មតាទេ

អត្ថបទដោយ : នីត្តា