សំណាងចូលផ្ទួនៗ Aff Thaksaorn ចុងឆ្នាំចាប់បានរង្វន់ធំមាសសុទ្ធ 12 តម្លឹងញញឹមបិតមាត់មិនជិតស្នេហាក៏មានលុយកាក់ក៏ហូរចូលដូចទឹកទៀត! មានវីដេអូ

ក្លាយជាកម្មវិធីមួយដ៏ពេញនិយមទៅហើយសម្រាប់ការប្រារព្ធពិធីជប់លៀងឆ្លងឆ្នាំនៅវិមាន Pang Nuanphan Lamsam ដែលប្រមូលផ្ដុំដោយតារាល្បីៗប្រចាំប្រទេសដូចជា Aum Patcharapa, Noon Woranuch, Ann Thongprasom, Aff Thaksaorn, Sririta Jensen, Nat Myria, Cherry Khemapasorn ជាដើម មកចូលរួមសប្បាយរីករាយជាមួយគ្នាយ៉ាងអធឹកអធម

ក្រៅពីនេះហើយ ក្នុងកម្មវិធីក៏នៅមានវគ្គសំខាន់ ដែលគ្រប់គ្នាទន្ទឹងរងចាំ គឺការចាប់កាដូឆ្នាំថ្មី ហើយក្នុងឆ្នាំនេះតារាស្រីដែលមានសំណាងទទួលបានរង្វាន់ធំនៃកម្មវិធីគឺ Aff Thaksaorn ព្រោះតែសាម៉ីខ្លួនហេងទទួលបានលាភធំចាប់បានរង្វន់មាសរហូតដល់ទៅ 12 តម្លឹង មានតម្លៃរួម 1 លានបាត យកទៅដេកអោបនៅឯផ្ទះ ថែមទាំងមានកំលោះរូបសង្ហាម្ចាស់ចិត្តនៅក្បែរៗកាយទៀត

After Footer (Active) - damrei Mr1 Zone2

ខណៈពេលដែលមិត្តភ័ក្ដអ្នកស្និតស្នាលជាច្រើនចូលរួមត្រេកអរសប្បាយរីករាយជាមួយហើយ ក៏នៅមានអ្នកបណ្ដាញសង្គមចាប់អារម្មណ៍និងសម្លេងបង្អាប់ជិតៗនិងថា “សង្សាក៏មាន មាសក៏បាន” លឺបែបនេះហើយគ្រប់គ្នាអស់សំណើចគ្រប់គ្នាតែម្ដង

អត្ថបទដោយ : នីត្តា