ព្រមឆ្លើយហើយ Aff Thaksaorn ប្រាប់ថាហេតុអ្វីបានជាខ្លួនសំណាងល្អអីយ៉ាងនេះទាំងអស់នេះព្រោះតែ……..! មានរូបភាព

មួយរយៈនេះអេមពិតៗសម្រាប់មនុស្សកំពុងមានស្នេហាយ៉ាង Aff Thaksaorn ព្រោះថាទាំងអស់នេះសង្សាកំលោះរូបសង្ហាយ៉ាង Nonkul ហើយថ្មីៗនេះទើបតែទទួលបានសំណាងធំចាប់រង្វាន់បានមាសសុទ្ធដល់ទៅ 12 តម្លឹងមានតម្លៃជិត 1 លានបាត គ្រប់គ្នាសង្ស័យថាម៉ាក់ៗមានរបស់ល្អអីទេដឹង

ថ្មីៗនេះនៅពេលត្រូវបានគេសួររឿងនេះ Aff  ឆ្លើយថាបើរឿងការងារសុុុំព្រះ Ganesha នៅ Poly Plus តែបើសុំរឿងស្នេហាតើត្រូវទៅសុំនៅឯណា បុគ្គលដែលរក្សាអាថ៌កំបាំងយ៉ាងកូនស្រីជាទីស្រលាញ់អូន Pimai បានប្រាប់ថាម៉ាក់ៗ មានគ្រឿងលម្អជប៉ុនពណ៌ផ្កាឈូកមួយដាក់ក្នុងបន្ទប់គេង ដោយ Aff  ប្រាប់ថាប្អូនប្រុសទិញផ្ញើរពីប្រទេសជប៉ុន

After Footer (Active) - damrei Mr1 Zone2

ហើយអូន Pimai  បានបន្ថែមទៀតថា អង្គុយសមាធិរយៈពេល 30 នាទី មុននិងទៅងុចទឹកទៀតផង នេះហើយប្រហែលជាអាថ៌កំបាំងរបស់ម៉ាក់ៗ

អត្ថបទដោយ : នីត្តា