ត្រៀមបន្ទប់កូនៗ? Mak-Kim បើកបង្ហាញផ្ទះថ្មីគ្រប់ជ្រុងទាំងអស់នេះផ្ទះហើយអ្វីដែលសំខាន់មានបន្ទប់សម្រាប់ក្មេងៗរួចរាល់អស់……ឬមួយមានដំណឹងល្អ! មានរូបភាព
គូស្វាមីភរិយាថ្មោងថ្មីសម្រាប់តួឯកប្រុសស្រីល្បីឈ្មោះប្រចាំប្រទេសថៃយ៉ាង Mark Prin-Kimberly ក្រោយពីរៀបមង្គលការតាមប្រពៃណីទាំងនៅក្រៅប្រទេស និងក្នុងប្រទេសថៃយ៉ាងសប្បាយរីករាយដែលលោមព័ទ្ធទៅដោយមិត្តភ័ក្ដអ្នកជិតឆ្ងាយនិងសាច់ញាត្តទាំងសងខាងមកអបអរជូនពរដល់អ្នកទាំងពីរ
មុននិងបានឃើញផ្ទះមង្គលការរបស់ Mak-Kim ពេញៗភ្នែកក៏បានឃើញត្រឹមតែផ្នែកតូចៗខ្លះៗតែប៉ុណ្ណោះ ជាក់ស្ដែងនៅក្នុង Landmark របស់ Mak បាននាំហ្វេនៗទៅដើរមើលគ្រប់មុំគ្រប់ជ្រុងនៃផ្ទះ ថែមទាំងប្រាប់ថាខ្លួននិងភរិយាជាទីស្រលាញ់ជួយគ្នាគូសប្លង់ដោយគំនិតរបស់ខ្លួនផ្ទាល់ហើយយកទៅអោយអ្នកសាងសង់ថាតើអាចធ្វើបានអត់ ក្រៅពីនេះ Mak-Kim បានយកទៅអោយគ្រូដែលខ្លួនគោរពជឿទាយអោយទៀតផង ចុងក្រោយផ្ទះមង្គលការចេញមកដូចគ្រប់យ៉ាងដែលខ្លួនចង់បាន
Mak នៅមានប្រាប់ទៀតថាផ្ទះមួយនេះជាស្ទាយ Classic Modern មានសួនផ្កាកណ្ដាលផ្ទះដើម្បីអង្គុយអានប៉ារ៉ូលរឿងដែលត្រូវសម្ដែង និងអង្គុយលេងសប្បាយៗ ហើយអ្វីដែលសំខាន់អ្នកទាំងពីរត្រៀមបន្ទប់សម្រាប់កូនប្រុសកូនស្រីរួចរាល់ជាស្រេចហើយ ហើយមិនយូរទៀតទេនិងបានខើញផ្ទះមួយនេះមានក្មេងរត់លេងពេញទឹកពេញដីហើយ អាចនិយាយបានថាស្អាតបរិយាកាសល្អ
អត្ថបទដោយ : នីត្តា