ទិដ្ឋភាពគេហដ្ឋានតួឯកស្រី Toey Jarinporn រកលុយទិញខ្លួនឯងបាន ប៉ុណ្ណេះមានក្ដីសុខហើយ…

ផ្ទះរបស់ Toey មើលទៅត្រជាក់ត្រជុំណាស់! បើកបង្ហាញកម្រងរូបភាពខ្លះៗនៃទិដ្ឋភាពគេហដ្ឋានរបស់តួឯកស្រីមុខខ្ជូតក្នុងរឿងភាគថៃនាង Toey Jarinporn។ ដោយរូបនាងក៏មិនមែនមានផ្ទះតែមួយខ្នងនោះទេ បានទិញទាំងផ្ទះសម្រាប់ស្នាក់និងផ្ទះទុកពេលលំហែរកាយថ្ងៃសម្រាក។ ហើយមួយខ្នងនេះគឺជាគេហដ្ឋានរស់នៅកណ្ដាលក្រុងរបស់ Toey រស់នៅជុំគ្នាជាមួយក្រុមគ្រួសារ សាងសង់យ៉ាងស្រស់ស្អាតសមរម្យឲឪពុកម្ដាយនាងនៅជាមួយផងដែរ។ រឹតតែធ្វើឲមានមោទនះភាពទៀតនោះគឺរូបនាងបានសង់ផ្ទះឡើងជាមួយនឹងប្រាក់សន្សំញើសឈាមនៃការធ្វើកាងាររបស់នាងនាពេលកន្លងមក។ តួឯកស្រី Toey ថ្មីៗនេះក៏ទើបតែសង់ផ្ទះលំហែរកាយមួយនៅខៅយ៉ៃកន្លែងកំសាន្ដដែលមានទេសភាពព្រៃភ្នំបឹងស្រស់ស្អាត តែធ្វើធម្មតាតូចជាងផ្ទះនៅក្រុងរបស់នាង ព្រោះនៅតែមួយរយះពេលប៉ុណ្ណោះក្នុងមួយឆ្នាំ។ហើយខាងក្រោមនេះគឺជារូបគេហដ្ឋានកណ្ដាលក្រុងរបស់ Toey ផងដែរ តែទោះជានៅក្រុងរូបនាងក៏ស្រលាញ់និយមនឹងការដំដុះរុក្ខជាតិតូចធំឲគេហដ្ឋានមើលទៅពណ៌បៃតងស្រស់ស្អាតត្រជាក់បានថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ