ខុសអាយុរមិនមែនជាឩបសគ្គ គូនេះមួយរយះពេលចុងក្រោយនេះស្វីតណាស់វីដេអូនិងរូបភាពផ្អែមល្ហែមមានជាបន្ដបន្ទាប់ក្នុងបណ្ដាញសង្គម។ ដោយតួឯកស្រី Aff Taksaorn ពេលនេះកំពុងត្រូវបានតាមស្រលាញ់ដោយតារាប្រុសស្រករក្រោយលោក Nonkul Chanon ហើយមើលទៅ Aff ក៏មិនបានបដិសេដពីទំនាក់ទំនងលើកនេះផងដែរ ព្រោះឃើញមានវត្ដមានរបស់អ្នកទាំងពីរបណ្ដើរគ្នាទៅណាមកណាយ៉ាងជិតស្និទ្ធដូចជាគូស្នេហ៍ហើយផងដែរ។ និយាយដល់ពាក្យថាអាយុរខុសគ្នា តើតួឯកស្រី Aff Taksaorn និងតារាប្រុសលោក Nonkul Chanon មានគម្លាតអាយុរខុសគ្នាប៉ុន្មានឆ្នាំដែរ? បើមើលទៅលើមុខមាត់ក្មេងស្រស់ស្អាតទាំងគូបែបនេះ តោះមកដឹងពីឆ្នាំកំណើតរបស់អ្នកទាំងពីរទាំងអស់គ្នា។
តារាសម្ដែងស្រី Aff Taksaorn ល្បីល្បាញក្នុងវិស័យការសម្ដែងជាច្រើនឆ្នាំហើយពេលនេះរូបនាងមានអាយុរចូល៤៣ឆ្នាំហើយ រូបនាងកើតនៅឆ្នាំ១៩៨០ហើយខែតុលាគឺជាខែកំណើតរបស់នាង។ ចំណែកតារាប្រុសលោក Nonkul Chanon វិញរូបលោកគឺជាតារាស្រករក្រោយមែន តែពេលនេះកំពុងមានសន្ទុះប្រជាប្រិយភាពក្នុងវិស័យការសម្ដែងរឿងភាគថៃផងដែរ រូបលោកមានឆ្នាំកំណើតនៅខែមិថុនា ឆ្នាំ១៩៩៦។ បើគិតទៅអ្នកទាំងពីរមានគម្លាតអាយុរខុសគ្នា១៦ឆ្នាំ សឹងមើលមិនដឹងសោះព្រោះតួឯកស្រី Aff នៅរក្សាសម្រស់បានស្រស់ស្អាតណាស់ ទាំងសម្រស់ស្អាតទាំងរូបរាងទាំងចរិកក៏ល្អ មិនខុសនោះទេដែលលោក Nonkul នៅក្បែរហើយធ្លាក់ក្នុងអន្លង់ស្នេហ៍បែបនេះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ