ស្អាតកាត់មកឪពុក! តួឯកប្រុសជើងចាស់លោក Sornram រៀបរាប់ប្រាប់កូនស្រីកាន់តែធំហើយ…

តួឯកប្រុសជើងចាស់ល្បីល្បាញក្នុងវិស័យការសម្ដែងរឿងភាគថៃលោក Sornram Theappitak ពេលនេះកំពុងបំពេញតួនាទីជាឪពុកគេយ៉ាងល្អហើយ។ រូបលោកបានបង្ហោះរូបភាពកូនស្រីរៀបរាប់ប្រាប់ថានេះគឺជាបេះដូងជាដួងចិត្តរបស់លោកនៅពេលនេះ រំភើបណាស់ដែលបានមកចូលរួមសកម្មភាពកូននៅក្នុងសាលា ហើយក៏បានឃើញសមត្ថភាពកូនស្រីរួមសម្ដែងជាមួយមិត្តៗក្នុងថ្នាក់រៀនផងដែរ។ សម្រាប់រូបលោកក្នុងវ័យនេះហើយមានតែប៉ុណ្ណេះគឺក្ដីសុខហើយ បានមើលថែកូនស្រីនិងមើលកូនធំលូតលាស់ឆាប់រហ័សជារៀងរាល់ថ្ងៃគឺជាក្ដីសុខ។

តារាសម្ដែងប្រុសលោក Sornram Theappitak កាលពីជាងសាមសិបឆ្នាំមុនរូបលោកមានសន្ទុះប្រជាប្រិយភាពណាស់ក្នុងវិស័យការសម្ដែង មានអ្នកគាំទ្រជាច្រើនស្រលាញ់ចូលចិត្តព្រោះតែមុខមាត់ស្អាតសង្ហាររបស់លោកផងដែរ។ តែបច្ចុប្បន្ននេះលោក Sornram មិនបានសម្ដែងជាតួឯកទៀតនោះទេ ព្រោះក៏មានអាយុរចូល៥០ឆ្នាំហើយ តែក៏បន្ដក្នុងវិស័យការសម្ដែងជាតួអង្គឪពុកគេផងដែរ។ សម្រាប់នៅក្នុងជីវិតពិតក្រៅឆាកសម្ដែងវិញលោក Sornram ក៏ជាឪពុកគេដែរ មានកូនស្រីម្នាក់ឈ្មោះថា Veeji និងតែងបង្ហោះរូបកូនស្រីក្នុងបណ្ដាញសង្គមរបស់លោកជាញឹកញាប់ផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ