មេឃត្រជាក់ប៉ុណ្ណឹងៗចាំតែ Bee ព្រមចាញ់តើ បង្ហាញសាច់សខ្ចីរាងស្វែលស្រឡូនហើយ មកឈរថតក្បែរមាត់ទឹកទៀត ថតហើយលេងទឹកតែម្ដង។ តារាសម្ដែងស្រីល្បីឈ្មោះក្នុងរឿងភាគថៃនាង Bee Namthip បានបង្ហោះរូបភាពខ្លះៗក្នុងបណ្ដាញសង្គមបង្ហាញពីដំណើរកំសាន្ដរីករាយនៅថ្ងៃលំហែរកាយរបស់នាង។ ដោយខែនេះជារដូវធ្លាក់ខ្យល់ត្រជាក់ខ្លះៗហើយ តែ Bee មិនព្រមចាញ់ត្រជាក់ប៉ុណ្ណេះនោះទេ មកលេងទឹកត្រូវតែមានប៊ីគីនី បង្ហាញភាពស៊ិចស៊ីរាងនៅតែស្វែលស្អាតនៅកន្លែងទឹកធ្លាក់។
តារាស្រី Bee Namthip ត្រូវបានអ្នកទស្សនាស្គាល់ពីស្នាដៃការសម្ដែងទាំងជាតួស្លូតនិងតួកាច ហើយរូបនាងក៏ល្បីឈ្មោះជាតួអង្គម៉ែចុងចិត្តអាក្រក់នៅក្នុងរឿងហង្សបាក់ស្លាបផងដែរ។ ពេលនេះមិនមែនមកបង្ហើបប្រាប់ពីរឿងភាគថ្មីនោះទេ តែមកបង្ហាញពីរូបរាងដែលនៅតែស្រឡូនស្អាតរបស់នាងក្នុងរដូវត្រជាក់ធ្លាក់ខ្យល់ឆ្នាំនេះ។ ឃើញស្វែលៗបែបនេះការពិតទៅ Bee Namthip ចូលអាយុរ៤១ហើយក្នុងឆ្នាំ២០២៣នេះ តែមើលរាងមើលស្អាតនៅប៊ីគីនីសមនៅឡើយទេ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ