ជាថ្ងៃខួបកំណើតបូកផ្សំជាមួយនិងថ្ងៃឆ្លងឆ្នាំថ្មីដ៏សប្បាយរីករាយ សម្រាប់កម្មវិធីរបស់ A Supachai ជាបងរបស់ប្អូនៗអ្នកសម្ដែងល្បីឈ្មោះជាច្រើន ដោយក្នុងថ្ងៃនេះមានការរៀបចំកម្មវិធីយ៉ាងសប្បាយរីករាយបំផុត ដោយមានបងប្អូនមិត្តភ័ក្ដអ្នកស្និតស្នាលអ្នកសិល្បៈធ្វើដំណើរមកចូលរួមជូនពរដល់ផ្ទះរបស់ម្ចាស់ខួប
អាចនិយាយបានថាបរិយាកាសពិតជាសប្បាយនិងកក់ក្ដៅខ្លាំងណាស់ ព្រោះថ្ងៃខួបកំណើតរបស់បង A សាម៉ីខ្លួនបានបំពេញតួនាទីជាអ្នកអោយដល់ប្អូនៗជាទីស្រលាញ់គ្រប់គ្នា
ជាពិសេសនៅក្នុងកម្មវិធីនេះ Aum Patcharapa បានលះបង់ខ្លួនដើម្បីមាស 4 តម្លឹងជាងទៅអង្គុយអោយគេគប់ធ្លាក់ទឹកគ្រប់គ្នាឃើញហើយសុំចាញ់ព្រោះនាងពិតជាស៊ូខ្លាំងណាស់
អត្ថបទដោយ : នីត្តា