ស្រែករំពងពេញផ្ទះ Nadech-Yaya ទិញកាដូជូនក្រុមគ្រួសារម៉ាក់ៗទាំងសងខាងឃើញកាដូហើយស្រែកភ្លាត់សម្លេង! មានវីដេអូ
រៀបចំកម្មវិធីជប់លៀងឆ្លងបុណ្យគ្រីស្មាសនៅផ្ទះរបស់តារាសម្ដែងប្រុស Nadech Kugimiya ដែលបានរៀបចំបន្ទប់ទទួលភ្ញៀវអោយក្លាយទៅជាបន្ទប់ជប់លៀងយ៉ាងកក់ក្ដៅជួបជុំគ្រួសារហើយមានប្អូនប្រុសមកចូលរួមសប្បាយរីករាយជាមួយ
ហើយសកម្មភាពជូនកាដូដល់ក្រុមគ្រួសារជាទីស្រលាញ់ Nadech ជូនម៉ាក់ Keo និងមីងៗរួមជាមួយប្អូនៗដោយក្ដីស្រលាញ់ ថែមទាំងប្រាប់ខ្លួនជាអ្នកជ្រើសរើសកាដូដោយខ្លួនឯង សាម៉ីខ្លួនបានជូនម៉ាកល្បី Emilio Pucci ម៉ាកខោអាវល្បីទូទាំងពិភពលោក មីងៗដែលបានឃើញស្រែកលាន់មាត់ពេញផ្ទះពិតជាសប្បាយមែន មានទាំងស្បែកជើង DIOR អោយដល់ប្អូនស្រីដ៏ពូកែ
ចំណែកឯអនាគតកូនប្រសារស្រីយ៉ាង Yaya Urassaya ក៏បានជូនក្ដីស្រលាញ់យ៉ាងកក់ក្ដៅអោយដល់គ្រួសាររបស់ Nadech ដូចគ្នាដោយការជូនកាដូថ្ងៃគ្រីស្មាស ក្រោយពីគ្រប់គ្នាបានបើកមើលហើយគាំងយោបល់និយាយមិនចេញតែម្ដង វាជាស្បែកជើងម៉ាកយីហោល្បី ហើយគ្រប់គូត្រូវបានជ្រើសរើសមកត្រូវនិងជើងគ្រប់គ្នាតែម្ដង ពិតជាពូកែក្នុងការយកចិត្តទុកដាក់គ្រប់យ៉ាងមែន
ម៉ាក់ Keo ឯណោះវិញក៏បានសរសេរប្រយោគថា “ធ្លាក់ថ្លើម…..សត្វបែកសំបុកនាំគ្នាស្រែកៗៗៗៗៗBaeya សើចហើយសើចទៀត…..អគុណខ្លាំងណាស់ៗៗៗណាចា @kugimiyas @urassayas #Merry X’mas Khun Seagood, Mae Pla និងអ្នកទាំងអស់គ្នាក្នុងគ្រួសារ @psperbu”
អត្ថបទដោយ : នីត្តា