ហេងចូលហេង ឲកាដូរខ្លួនឯងមួយ! តួឯកស្រីសម្រស់ចាំនាង Kwan Usamanee ក្នុងថ្ងៃជិតឆ្លងចូលឆ្នាំថ្មីនេះទិញកាដូរឲខ្លួនឯងមួយ សុទ្ធតែជាឡានទំនើបមួយគ្រឿងថ្មីស្រឡ៊ាង ពណ៌ខ្មៅរលោងថែមជាម៉ូតឡានខ្លួនវែងដែលជាម៉ាកល្បីនិងថ្លៃទៀតផង។ កាដូរជូនខ្លួនឯងឆ្នាំនេះរបស់ Kwan មិនធម្មតានោះទេ ខំធ្វើការពេញមួយឆ្នាំហើយជូនកាដូរខ្លួនឯងមួយស្រលាញ់បែបណាទិញឲខ្លួនឯងបែបហ្នឹង នេះហើយក្ដីសុខ។
ដោយតួឯកស្រី Kwan Usamanee ពេលនេះមិនត្រឹមតែប្រឡូកក្នុងវិស័យការសម្ដែងនោះទេ តែរូបនាងបានឈានជើងចូលវិស័យជំនួញនិងបានក្លាយជាថៅកែស្រីរបស់អាជីវកម្មច្រើនមុខផងដែរ។ និយាយពីវិថីសិល្បៈ Kwan ក្លាយជាអ្នកសម្ដែងមិនក្រោយរយះពេលសាមសិបឆ្នាំនោះទេ ថ្វីត្បិតទើបមានអាយុរ៣៥តែ Kwan ក្លាយជាអ្នកសម្ដែងតាំងពីក្មេងមកម្លេះ អាចនិយាយបានថាធំឡើងជាមួយវិស័យការសម្ដែងរហូតក្លាយជាតួឯកស្រី។ បច្ចុប្បន្នរូបនាងបន្ថែមអាជីព ក្លាយជាថៅកែស្រីម្ចាស់ផលិតផលគ្រឿងសម្អាង ក្រែមលាបមាត់និងថែសម្រស់ ហើយរូបនាងក៏មានក្រុមហ៊ុនបោសសម្អាតមានបុគ្គលិកជាច្រើននាក់ផងដែរ។ រវល់ពេញមួយឆ្នាំពីកាងារ ពេលនេះចុងឆ្នាំហើយ Kwan ឲកាដូរខ្លួនឯងមួយ ទិញឡានទំនើបមួយគ្រឿងទៀតចូលផ្ទះហើយ មួយគ្រឿងនេះទំហំធំហើយវែងទៀត អាចដើរកំសាន្ដជុំគ្នាបានទាំងក្រុមតែម្ដង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ