ចិត្តបុណ្យពិតៗ A Supachai ចែកលុយសុទ្ធដល់អ្នកណាដែលសរសើរថាស្អាត Aum Patcharapa លែងដាក់ម៉ាអស់ដៃទើបបានលុយច្រើនណាស់! មានរូបភាព

បង្កើតស្នាមញញឹមអោយគ្រប់គ្នាពេញបណ្ដាញសង្គមភ្លាមៗសម្រាប់អ្នកគ្រប់គ្រងតារាដៃមាសយ៉ាង A Supachai ដោយមិនថានិងទៅណាឬធ្វើអ្វីក៏តែងតែមានរឿងរ៉ាវអោយនិយាយសប្បាយរីករាយជាប់ជានិច្ច

ជាក់ស្ដែង A Supachai ក៏បានបង្ហាញវីដេអូដ៏គួអោយស្រលាញ់ នៅពេលសាម៉ីខ្លួនត្រូវបានគ្រប់គ្នាឡោមព័ទ្ធគឺសុទ្ធតែអ្នកស្និតស្នាលដែលកំពុងតែតុបតែងមុខថតកម្មវិធីថែមទាំងបានសរសេរប្រយោគថា “អគុណគ្រប់គ្នាដែលសរសើរថា បង A សស្អាតណាចា បង A មិនមានអ្វីអោយនោះទេក្រៅពីពាក្យថាអគុណ និងលុយខ្លះៗ អគុណខ្លាំងណាស់ចា”

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយហ្វេនៗត្រូវចិត្តជាខ្លាំង តែអ្វីដែលត្រូវចាប់អារម្មណ៍បំផុតនោះគឺតារាសម្ដែងស្រី Aum Patcharapa ដែលខំស្រែកថា ស្អាតៗខ្លាំងណាស់ ថែមទាំងសម្ដែងម៉ាអស់ដៃហើយក៏ទទួលបានលុយ

អត្ថបទដោយ : នីត្តា