ពិតជាមិនធម្មតាមែន Chompoo Araya ទិញកាដូជូនអ្នកម្ដាយជាទីស្រលាញ់បើកឃើញហើយគាំងចំហមាត់និយាយមិនចេញ! មានរូបភាព

ជាកូនស្រីដែលគួអោយស្រលាញ់និងដឹងគុណបំផុតសម្រាប់តួឯកស្រីស្អាត Chompoo Araya ព្រោះថាឃើញនាងមើលថែអ្នកម៉ាក់បានយ៉ាងល្អ មុននេះទើបតែទិញឡានជូនម្ដាយដើម្បីទុកបើកទៅចំការ ហើយកូនស្រីម្នាក់នេះក៏បានជូនទាំងលុយជាប់ជានិច្ច

ដោយថ្មីៗនេះលោកយាយ Ning កំពុងបើកប្រអប់កាដូដែលកូនស្រីជាទីស្រលាញ់យ៉ាង Chompoo ទិញអោយក្នុងឱកាសឆ្លងឆ្នាំថ្មី អាចនិយាយបានថាចំណាយអោយពេញចិត្តពេញថ្លើមតែម្ដង អាចដឹងបានតាមរយៈប្រយោគរបស់យាយ Ning បានសរសេរថា “មកបើកប្រអប់កាដូជាមួយគ្នា ឆ្នាំនេះលោកកូនចំណាយអោយយ៉ាងពេញទំហឹង”

After Footer (Active) - damrei Mr1 Zone2

កូនស្រីពិតជាដឹងចិត្តរបស់អ្នកម្ដាយពិតៗ ជាកាបូបម៉ាកល្បីដល់ទៅពីរកាបូប កាបូបដំបូងយាយ Ning  ប្រាប់ថាពណ៌នេះនៅមិនទាន់មានទេ ចំណែកឯមួយទៀតជិតបើកសម្ពោធប្រើប្រាស់ជាផ្លូវការហើយ ឃើេញបែនេះហើយកូនស្រីក៏ចូលមកខមិនថា “Unbox 1 ហើយ” 

អត្ថបទដោយ : នីត្តា