មានអ្នកពេញចិត្តក៏មានអ្នកស្អប់ពេលនេះជួបហើយ គូតារាដែលកំពុងល្បីល្បាញក្នុងសិល្បៈថៃគូរបស់ តួឯកស្រី Aff Taksaorn និងតារាប្រុសលោក Nonkul Chanon ពេលនេះមានអ្នក Comment មករិះគន់ក្នុងបណ្ដាញសង្គម សុទ្ធតែថាអ្នកទាំងពីរមិនសមជាគូស្នេហ៍អីទេដូចម្ដាយកូនច្រើនជាង ធ្វើឲអ្នកគាំទ្រទ្រាំមិនបានជាមួយពាក្យមិនសមរម្យនេះនិងនាំគ្នាចេញមកកាពារ Aff និង Nonkul និងចង់ឲអ្នកថាហ្នឹងរកកញ្ចក់ឆ្លុះមើលមុខខ្លួនឯងម្ដងទៅ។
មួយរយះពេលចុងក្រោយនេះគូរបស់តួឯកស្រី Aff Taksaorn និងតារាប្រុសស្រករក្រោយលោក Nonkul Chanon មានការចុះផ្សាយជាច្រើនក្នុងបណ្ដាញសង្គមថៃ ក្រោយពីលោក Nonkul ប្រកាសតាមញ៉ែ Aff ហើយមើលទៅខាង Aff ក៏មិនបដិសេដទំនាក់ទំនងលើកនេះផងដែរ ព្រោះឃើញទាំងគូចូលរួមកម្មវិធីផ្សេងៗជាមួយគ្នាជាញឹកញាប់ និងមានការបង្ហោះរូបគូយ៉ាងផ្អែមល្ហែមទៀតផង។ ធ្វើឲអ្នកគាំទ្រដែលស្រលាញ់ចូលចិត្តតារាទាំងពីរដួង ពេញចិត្តនឹងគូអ្នកទាំងពីរណាស់ នាំគ្នាមក Comment ពីភាពស្រស់ស្អាតនិងសង្ហារសសើរថាសាកសមនឹងគ្នាណាស់។ តែមានអ្នកស្រលាញ់ក៏មានអ្នកមិនពេញចិត្ត ថ្មីៗនេះ គូរបស់ Aff និង Nonkul ជួបហើយ ជួប Comment អ្នករិះគន់ដែលថាគូរបស់អ្នកទាំងពីរដូចម្ដាយនឹងកូន ព្រោះតែរឿងអាយុរដែលខុសគ្នាច្រើនដល់ទៅ១៦ឆ្នាំ។ តែអ្នកគាំទ្រក៏ចង់ឲអ្នកមក Comment ថាគេបែបនេះមកឆ្លុះកញ្ចក់មើលមុខខ្លួនឯងសិនផងដែរថា អាយុរតិចជាងគេហ្នឹង នៅមានសម្រស់ចាំស្អាតក្មេងវ័យប្រហែលគេបានអត់ និងណែនាំឲអូសរំលងមិនចាំបាច់ចូលមក Comment រឿងជីវិតគូគេនោះទេ។ ចំណែក Aff និង Nonkul មិនបានតបតអ្វីនឹង Comment ដែលថាឲគូអ្នកទាំងពីរនោះឡើយ និងនៅតែបន្ដបង្ហោះរូបគូ ពេលទៅណាមកណាជាមួយគ្នាដដែលផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ