ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា តារាកំប្លែងអ្នកនាង ខ្ញុង មិនត្រឹមតែមានទេពកោសល្យខាងសិល្បៈកំប្លែង និងចម្រៀងនោះទេ អ្នកនាងក៏ជាអ្នកកាត់សក់បង្កក់សិរីជូនគូស្វាមីភរិយាក្នុងថ្ងៃមង្គលការយ៉ាងបុិនប្រសពផងដែរ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកនាងបានបង្ហោះវីដេអូមួយ ក្នុងសកម្មភាពអ្នកនាង ត្រូវដើរលុយទឹក ដើម្បីឆ្លងទៅរោងការមួយកន្លែង ព្រោះផ្លូវទៅលំបាកនិងមានទឹកហូរ ដែលរថយន្តពិបាកនិងឆ្លងកាត់ខ្លាំងណាស់ អ្នកនាងរអ៊ូផង ភ័យផងទម្រាំតែឆ្លងទឹកនោះផុត។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលតារាកំប្លែងរូបនេះ តុបតែងមុខមាត់ ស្លៀកក្បិនយ៉ាងស្រស់ស្អាត ដើរលុយទឹកទៅកាត់សក់ក្នុងមង្គលការគេបែបនេះ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី