អ្នកណាធ្លាប់ទាន់ម៉ូតសក់នេះខ្លះ? តារាសម្ដែងស្រីជើងចាស់តួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Benz Pornchitaដើមឆ្នាំ២០២៤នេះ ត្រលប់មកយកតំណែងជាតារាស្រីស្រស់ស្អាតស៊ិចស៊ីរបស់ខ្លួនមកវិញហើយ មិនព្រមបណ្ដោយខ្លួនទៀតទេ ថែមមកជាមួយម៉ូតសក់៣តង់ជំនាន់មុនដែលធ្លាប់ធ្វើឲនាងល្បីឈ្មោះម្ដងរួចមកហើយ យកមកប្រៀបមើលទៅ Benz ពីមុននិងឥឡូវស្រស់ស្អាតមិនចាញ់គ្នានោះឡើយទោះជាពេលវេលារំលងផុតទៅជាច្រើនឆ្នាំហើយក៏ដោយ។
ដោយនៅដើមឆ្នាំ២០២៤នេះ តារាស្រី Benz Pornchita ស្វាគមន៍ឆ្នាំថ្មីជាមួយរូបភាពថ្មីរបស់ខ្លួនក្នុងឈុតរ៉ូបពណ៌ក្រហមស្រស់ស្អាតស៊ិចស៊ី មានរូបរាងស្វែលស្រឡូនដូចមុន ថែមទៅកាត់ម៉ូតសក់ថ្មីស្ទាយពីមុនដែលរូបនាងធ្លាប់ធ្វើរួចមកហើយកាលពីជាងម្ភៃឆ្នាំមុន។ តារាស្រី Benz Pornchita ពេលនេះបានក្លាយជាអ្នកម្ដាយគេហើយដោយរូបនាងមានកូន៣នាក់ និងមានអាយុរចូល៤៣ឆ្នាំហើយ។ ការពិតទៅតាំងពីក្រោយរៀបការនិងមានកូនៗរួចមក រូបនាងក៏មិនបានរក្សារូបរាងឲស្រឡូនដូចពីក្មេងដែរ ធ្វើឲគីឡូឡើងអស់រយះពេលជាច្រើនឆ្នាំ ស្រាប់តែដើមឆ្នាំ២០២៤នេះ Benz Pornchita មកបង្ហាញរូបរាងថ្មីរបស់ខ្លួនដែលទាំងស្វែលស្រឡូនទើបស្រកអស់១៥គីឡូថែមតែងកាយស្រស់ឆើតឆាយ ព្រមត្រលប់មកជាមួយតំណែងតារាស្រីសក់៣តង់ស្រស់ស្អាតរបស់នាងផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ