លាភាពនៅលីវជាផ្លូវការតារាស្រី Pat Napapa ត្រូវបានគូស្នេហ៍លុតជង្គង់សុំរៀបការហើយ….

មិត្ដអ្នកគាំទ្រនាំគ្នាចូលមក comment ត្រេកអរជាមួយតារាស្រី Pat Napapa ក្រោយឃើញរូបនាងបង្ហោះរូបក្នុងបណ្ដាញសង្គម លាភាពនៅលីវជាផ្លូវការហើយ។ ពេលនេះ Pat ត្រូវបានគូស្នេហ៍លុតជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិកខណះពេលដំណើរកំសាន្ដជិះទូកមើលទេសភាពជាមួយគ្នា ថែមចិញ្ចៀនពេជ្រដែលសុំរៀបការក៏ធំចែងចាំងខ្លាំងផងដែរ។

ដោយតារាស្រីមេម៉ាយរូបស្អាតកូនមួយនាង Pat Napapa កាលពីខែមុននេះទើបតែសសើរពីបុរសជាគូស្នេហ៍របស់នាង ថាបើទោះបីជារូបលោកមានអាយុរប្អូននាងមែន តែជាបុរសដែលតែងមើលថែនាងបានល្អហើយរូបនាងក៏មានគម្រោងគិតចង់សាងជីវិតគ្រួសារ នាងមិនចង់បានបុរសអ្នកមានអីនោះទេព្រោះនាងក៏ធ្វើការរកលុយខ្លួនឯងបានសុំត្រឹមមើលថែគ្នាបានល្អនិងចុះសម្រុងជាមួយកូនប្រុសនាងគឺពេញចិត្តហើយ។ ស្រាប់តែពេលនេះបុរសជាគូស្នេហ៍ពិតជាមក surprise សុំ Pat​ Napapa រៀបការពិតមែន មើលទៅលើកនេះ Pat ច្បាស់ជាមានមង្គលការឆាប់ៗហើយព្រោះរូបនាងបានឆ្លើយយល់ព្រមនិងពាក់ចិញ្ចៀនពេជ្រដែលគូស្នេហ៍ឲហើយ ថែមបង្ហោះរូបភាពក្នុងបណ្ដាញសង្គមឲមិត្តៗអ្នកគាំទ្របានឃើញ និងចូលមក comment ត្រេកអរជាមួយជីវិតគូរបស់នាងផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ