ស្អីៗក៏អញ! Noom Kanchai ដល់ថ្នាក់បង្ហាញសារក្រោយពេលតារាស្រីម្នាក់នេះនិយាយថាពិធីករមានប្រពន្ធមានកូន DM មករកនាង! មានរូបភាព
មើលទៅរឿងរ៉ាវដ្រាម៉ារិះគន់របស់ Beer Passaranan – Annie មិនងាយចប់នោះទេ ព្រោះកាលពីថ្ងៃទី 4 មករា 2024 Beer បានចេញមកឡាយដើម្បីបញ្ចាប់រឿងរ៉ាវទាំងអស់នេះ ប៉ុន្ដែបែរជាមិនចប់ត្រលប់ទៅជាថែមរឿងទៅវិញព្រោះតែមានប្រយោគសំខាន់មួយថា “ទោះបីជាមិនមាន Beer ក៏មនុស្សប្រុសគេមិនត្រលប់ទៅយកវិញដែរ”
ដោយនៅចន្លោះមួយនៃការឡាយនោះ Beer បានប្រាប់ថា “សូម្បីតែអ្នកល្បីឈ្មោះដែលមានប្រពន្ធហើយ ឬពិធីករល្បីឈ្មោះដែលមានកូនមានប្រពន្ធហើយ ក៏នៅតែ DM មករក Beer” រហូតដល់គ្រប់គ្នាចង់ដឹងចង់លឺភ្លាមថាតើពិធីករម្នាក់នោះជានរណា ហើយដល់ពេលនិយាយថាពិធីករមានកូនមានប្រពន្ធហើយទៀត គ្រប់គ្នាបានដាក់គោលដៅទៅរក Noom Kanchai
ចំណែកឯខាង Noom Kanchai នៅពេលដែលបានជួបរឿងបែបនេះក៏ចេញមកផុសទាំងកណ្ដាលយប់ថា “វិលវល់ទៅមកៗមកទាក់់ទងអីនិងអញទៅវិញ” រហូតដល់មានអ្នកចូលមកផ្ដល់កំលាំងនិងអះអាងថា បង Noom ជាមនុស្សស្រលាញ់ប្រពន្ធស្រលាញ់កូន ប៉ុន្ដែមួយភ្លេតដំបូងគឺអត់គិតមិនបានមែន
ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេនៅមានផេក Drama-addict បានចេញមកបង្ហាញសាររបស់ Noom Kanchai ដែលបាននិយាយថា “ម៉ាហ្វៀបណ្ដាញសង្គមលួចលុយក៏អញ ពិធីករល្បីឈ្មោះលួចភ្ញៀវក៏អញ ពិធីករមានកូនមានប្រពន្ធ DM ទៅស្រីក៏ជាអញ ស្អីៗក៏សុទ្ធតែអញ ឆ្លល់ខ្លាំងណាស់” មានទាំងរូប emoji រូបយំអមជាមួយទៀត
អត្ថបទដោយ : នីត្តា