តារាថៃ ៣ រូប ដែលឡើងកូដស្រឺតៗ មានរឿងសម្ដែងពេញដៃក្នុងឆ្នាំនេះ

បើយោងតាមគេហទំព័រ ThaiUpdate បានប្រាប់ឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ មានតារាថៃ​ស្រី ប្រុស ៣ រូបដែលឡើងកូតស្រើតៗ និងមានរឿងភាគសម្ដែងពេញៗ ដៃតែម្ដងក្នុងឆ្នាំនេះ។

តោះទៅមើលថាតារាទាំង ៣ រូបនោះជាអ្នកណាខ្លះ៖

1 Pon Nawasch

តារាសម្តែងប្រុសវ័យ ២៣ ឆ្នាំរូបនេះ កំពុងតែឡើងកូតស្រើតៗ នាពេលបច្ចុប្បន្ន ជាងនេះទៅទៀត​តារា​ប្រុស​រូប​សង្ហារនេះ ក៏ត្រៀមលេចមុខ​ក្នុង​រឿងភាគទូរទស្សន៍​ថ្មីដល់ទៅ ៣ ក្នុងឆ្នាំនេះ ដែលមាន​ដូចជា​រឿង «Fak Fak Kiridao, Praomook, និង Keb Pandin»។

2 Aom Sushar

ក្រោយពីសម្រេចចិត្តធ្វើជាតារាសម្ដែងស្រីឯករាជ្យ ប្រជាប្រិយភាពរបស់តារាស្រីរូបនេះនៅតែបន្ដកើនឡើង និងទទួលបានការសម្ដែងរឿងភាគនៅតាមបណ្ដាបុស្ដិ៍ទូរទស្សន៍ផ្សេងៗជាច្រើន ​ពេល​នេះនាងកំពុង​ថតរឿងភាគ​ទូរទស្សន៍ថ្មីចំនួន​ ៣ រឿង ដែលមានដូចជា «២០ ៣០ ៤០, Boss & Me, និង Girl 2K» ។

3 Dj Push

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាសម្ដែងប្រុសរូបនេះ បានលេចមុខនៅក្នុងរឿងភាគជាច្រើន បើទោះបីជា​មានភរិយាទៅហើយក្ដី ក៏រូបលោកនៅតែមានអ្នកគាំទ្រជាច្រើនស្រលាញ់ពេញចិត្ត លោកក៏ត្រៀមបង្ហាញខ្លួនក្នុងរឿងភាគ​ជាច្រើនដូចជា « Songkram Nak Pun:Season 2 , Boss &Me , និង Patiham Ruk»៕

អត្ថបទដោយ៖ ស្រីពេជ្រ