Chanji មិនប្រណីដៃមិនក្រែងចិត្តដល់ Mario ពាក់អាវដៃវែងតែមិនព្រមពាក់អាវក្នុង…..ដុតកំដៅបេះដូងហ្វេនៗពេញបណ្ដាញសង្គម! មានរូបភាព
ជាតារាស្រីម្នាក់ទៀតដែលមានសម្រស់ស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ Chanji Chanjira ម្ចាស់ចិត្តរបស់តារាសម្ដែងប្រុសរូបសង្ហា Mario Maurer ចាប់ផ្ដើមឆ្នាំថ្មី 2024 ជាមួយហ្វេសិនមហាស៊ិចស៊ីដុតចិត្ត ជាមួយអាវឆែកតាំងពីដល់ក្រោមបង្ហាញដើមទ្រូងសខ្ចីដូចបណ្ដូលចេក
រឿងនេះធ្វើអោយ IG ក្ដៅស្ទើរតែឆេះទៅហើយ ព្រោះទាំងហ្វេនៗនិងមិត្តភ័ក្ដក្នុងសិល្បៈអ្នកល្បីឈ្មោះ ប្រញាប់ចូលមកផ្ញើររូប emoji រូបភ្លើងជាបន្ដបន្ទាប់ថែមទាំងប្រាប់ក្នុងន័យតែមួយថាស៊ិចស៊ីនិងស្អាតបំផុតបេះដូងក្ដៅរោលរាលខ្លាំងណាស់
អត្ថបទដោយ : នីត្តា