នៅថ្ងៃច័ន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយ លោកអ្នកអាច នឹងមានក្រុមមនុស្សជួយក្នុងរឿងអ្វីមួយ ហើយពិសេសអាចទទួលផលប្រយោជន៍ដោយសារតែផលបុណ្យល្អទៀតផង។ ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ ការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និង មានភាពផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ ទាំងស្ត្រីបុរសការរស់នៅរបស់ លោក អ្នក ល្អប្រសើរ ម្ល៉ោះហើយតែងមានរឿងរាវល្អៗរត់ចូល ហើយបញ្ហាឧបទ្រពចង្រៃមួយចំនួនដែលប្រុងរត់ចូលបែរជារត់ចេញទៅវិញ។ ការប្រកបការងារផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយរួមទាំងការបំពេញតួនាទីទាំងកន្លែងនិងទំនាក់ទំនងខាងក្រៅ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពកាក់កបល្អ ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាគួរសមមួយចំនួនផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ការធ្វើអ្វីមួយពិសេសជាមួយក្រុមមនុស្សមិនដែលស្គាល់ចូរចេះមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីព្រោះថាងាយកើតនូវរឿងរាវមិនល្អរត់ចូលជាងសព្វមួយដង។ ដំណើរជីវិតរបស់មនុស្សយើងនោះបើធ្វើអ្វីក៏ដោយតែងឆ្លងកាត់ផលលំបាកមុនទើបផលល្អៗនឹងហុចមកវិញនៅពេលក្រោយ។ ដូចជានៅពេលនេះលោកអ្នកជួបបញ្ហាខ្លះៗយាយី ដំណើរជីវិតបន្តិចពិតមែនតែនៅពេលឆ្លងផុតបញ្ហានេះទៅផ្លែផ្កានឹងហុចមកវិញនៅពេលក្រោយជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ និង ងាយមានជម្លោះឈានដល់ការបាក់បែកណាស់គួរប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះត្រូវរែកពន់ភាពលំបាក និង ស្មុគស្មាញច្រើនតែយ៉ាងណាបើលោកអ្នកអត់ធ្មត់ក៏តែងទទួលផលល្អៗមកវិញដែរ។ ការប្រកបការងារលោកអ្នកមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានទេព្រោះងាយទាញរឿងរ៉ាវពីល្អធ្លាក់ទៅអាក្រក់បានណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារដំណើរជីវិតពុំសូវល្អ ដូចនេះ នាំឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។ ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ រីឯបញ្ហាស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសមិនស្ទើរដែរទេ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការជួបបញ្ហាលំបាកច្រើនពិសេសឱ្យប្រយ័ត្នក្រុមមនុស្សប៉ងអាក្រក់ណាមួយនាំជួបការលំបាកទប់ទល់។ ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។ សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរនៅថ្ងៃនេះមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរគប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបគ្មារឿងរាវចំបែងចិត្ត។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ រាល់បញ្ហាដែលធ្លាប់តែអាក្រក់នឹងផ្លាស់ប្តូរមកល្អប្រសើរបន្តិចវិញ ហើយបើចង់ដោះស្រាយរឿងរាវអ្វីមួយក៏តែងទទួលផលសម្រេចខ្ពស់ដែរ។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាល្អប្រសើរ ដូចនេះបើចង់ពឹងពាក់អ្នកដទៃដោយមានការខ្ចីអ្វីមួយតែងសម្រេចជោគជ័យផង។ ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរមានការចម្រុងចម្រើនលូតលាស់និងបើចង់បើករបរថ្មីផងក៏តែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹកហើយមានការប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ ទាំងស្ត្រីបុរសទោះមានបញ្ហាអ្វីក៏ដោយតោងតែចេះអត់ធ្មត់ និងរំងាប់ចិត្តឱ្យបានត្រជាក់ ហើយដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់ឡើយ ទើបរឿងតូចមិនរីកក្លាយជារឿងធំ។ ក្នុងថ្ងៃនេះលោកអ្នកជួបបញ្ហាមិនល្អនិងមានការរិះគន់ពីអ្នកដទៃច្រើន ដូចនេះបើចង់ធ្វើអ្វីក៏តែងជួបបញ្ហាប្រទាំងប្រទើស។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយរស់។ សម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមានការប្រឆាំងគ្នាច្រើន ដូចនេះនាំឱ្យកើតការប្រទាំងប្រទើសមិនតិចឡើយ៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ ការរស់នៅជួបភាពប្រទាំងប្រទើសនិងបញ្ហាទំនាស់ទាស់ទែងជាមួយអ្នកដទៃនោះឃើញថាងាយកើតឡើងជាងសព្វមួយដង។ ថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយការសម្រេចចិត្តងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែង។ សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឿយណាយនិងអស់សង្ឃឹមចំពោះគ្នាច្រើនព្រោះតែភាពរកាំចិត្តកើតមានច្រើន៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ ដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបច្រើន ម្ល៉ោះហើយធ្វើឱ្យលោកអ្នកជួបនូវបញ្ហាលំបាកផ្លូវចិត្ត និង ងាយកើតរឿងរាវប៉ះទង្គិចជាមួយអ្នកដទៃផង។ ថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះទើបបានសុខស្រួលខ្លួន។ សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិច ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសគ្នាព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងពេលនេះ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះបើសម្លឹងមើលឃើញអ្វីមួយ និងប្រាថ្នាចង់ធ្វើអ្វីមួយគឺតែងឆ្លើយតបផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។ ក្រៅពីនេះបើលោកអ្នកមានកិច្ចការអ្វីមួយ ចៅហ្វាយនាយតែងឆាប់មើលឃើញ និង តែងពេញចិត្តពេញថ្លើមជាងមុនផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំដុំទៅរួច។ បញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំច៖ រាសីស្រុតចុះ។ ថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយត្រូវប្រឹងប្រែងដោះស្រាយបញ្ហាដែលកើតមានកន្លងមកទើបឆ្លងផលលំបាកទាំងពួងទៅរួច។ ការប្រកបការងារដែលពាក់ព័ន្ធទៅនឹងឯកសារលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយទទួលផលលំបាកជាងសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរ ទោះជួញទីជិតឆ្ងាយលាភហេងមានការខ្សត់ខ្សោយ ដូចនេះហើយមិនអាចលោភលន់ចង់ចំណេញច្រើនបានទេប្រយ័ត្នបានបាតុដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការចង់ចាញ់ឈ្នះនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយនៅតែមានការរីកលូតលាស់ទៅមុខសន្សឹមៗដូចនេះត្រូវខិតខំប្រឹងប្រែងនោះនឹងជោគជ័យដល់គោលដៅជាក់ជាពុំខាន។ ទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះទើបមិនជួបរឿងរាវត្រូវចាញ់បោកគេដោយប្រការណាមួយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។ សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំភាគីម្ខាងទៀតកើតការធុញទ្រាន់ងាករេចិត្ត៕