កុំឃើញជាតារាកំប្លែងឲគេសើចយំ លោក​ Jack Fanchan បង្ហាញទិដ្ឋភាពគេហដ្ឋានធំស្កឹមស្កៃលម្អរ….

អ្នកកំប្លែងប្រុសតែងធ្វើឲអ្នកទស្សនាផ្ទុះសំណើចពេលសម្ដែងនៅក្នុងសាច់រឿងលោក Jack Fanchan ជីវិតពិតក្រៅឆាកសម្ដែង ថ្មីៗនេះរូបភាពគេហដ្ឋានរបស់រូបលោកកំពុងត្រូវបានអ្នកគាំទ្របង្ហោះចែកចាយគ្នាមើលក្នុងបណ្ដាញសង្គម មិននឹកស្មានថាគេហដ្ឋានដ៏ល្អប្រណិតធំស្កឹមស្កៃមួយខ្នងនេះមានលោក Jack Fanchan គឺជាម្ចាស់ផ្ទះសោះ គ្រាន់តែឃើញផ្ទះខាងក្រៅក៏អាចដឹងហើយថាខាងក្នុងល្អប៉ុណ្ណា ហើយក៏ដឹងដែរថាម្ចាស់ផ្ទះមានចំណូលច្រើនយ៉ាងណាផងដែរ ទើបអាចសង់ផ្ទះមួយខ្នងប្រណិតយ៉ាងនេះបាន។

តារាសម្ដែងប្រុសលោក Jack បានប្រឡូកក្នុងវិស័យការសម្ដែងតាំងពីក្មេង តាំងពីមានគីឡូធំជាតួអង្គកំប្លែងនៅក្នុងរឿងរហូតរូបលោកអាចសម្រកគីឡូបាននិងក្លាយជាពិធីករមួយរូបផងដែរ។ ហើយបើទោះបីជាមិនដែលក្លាយជាតួឯកប្រុសក៏ពិតមែន តែសម្ដែងបែបកំប្លែងដូចលោក Jack Fanchan មិនដែលបាត់មុខពីវិស័យការសម្ដែងនោះទេ មានរឿងថ្មីៗនិងកាងារជាបន្ដបន្ទាប់។ ឃើញក្នុងឆាកឲគេសើចៗបែបនេះ មកមើលជីវិតពិតក្រៅឆាកសម្ដែងរបស់រូបលោកវិញ Jack បានសាងសង់គេហដ្ឋានមួយខ្នងដែលទាំងធំទាំងប្រណិតស្កឹមស្កៃ ខាងក្នុងតុបតែងដោយសម្ភារះប្រណិតៗ ចំណែកទីធ្លាខាងក្រៅវិញក៏ធំទូលាយដូចភូមិគ្រឹះមួយទៅហើយ។ ងាកមកជីវិតស្នេហារបស់តារាប្រុសលោក Jack Fanchan វិញ កាលពីថ្មីៗនេះរូបលោកទើបតែប្រកាសដំណឹងល្អផងដែរថាពេលនេះ Baihmon Kittiya គូស្នេហ៍ដែលជាតួឯកស្រីរបស់លោក ពេលនេះកំពុងពពោះកូនរបស់អ្នកទាំងពីរហើយ រូបលោកបានក្លាយជាឪពុកគេហើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ​៖ ស្រីល័ក្ខ