បន្ទាប់ពីបរាជ័យច្រើនលើកច្រើនសារពេលនេះ Woonsen Wiritthipha បានស្លៀកឈុតកូនក្រមុំជាផ្លូវការហើយពិតជាស្រស់ស្អាតទាក់ភ្នែកពិត! មានរូបភាព
ក្នុងឆ្នាំនេះត្រៀមលះបង់ភាពនៅលីវហើយ សម្រាប់តារាសម្ដែងស្រីស្អាតពេញទៅដោយសមត្ថភាពយ៉ាង Woonsen Wiritthipha បន្ទាប់ពីត្រូវបានមិត្តប្រុសរូបសង្ហា Nick Thanaphumikul ធ្វើ surprise ដោយការលុតជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិចកណ្ដាលប្រទេសបារាំងកាលពីចុងឆ្នាំមុន
ដោយជាក់ស្ដែងក៏បានឃើញ Woonsen បង្ហាញខ្លួនក្នុងឈុតកូនក្រមុំដ៏ស្រស់ស្អាត ក្នុងឈុតថៃពណ៌ស្វាយ ដោយខាងហាងលក់សំលៀកបំពាក់ដ៏ល្បីល្បាញ ដែលបានបង្កើតភាពស្រស់ស្អាតសម្រាប់អនាគតកូនក្រមុំនិងតារាល្បីៗផ្សេងទៀត រួមទាំង Woonsen អនាគតកូនក្រមុំខាងមុខនេះ បានផុសវីដេអូខណៈពេល ល-ឈុតកូនក្រមុំឈុតថៃក្នុង IG ឈ្មោះ @vanuscouture_official
គ្រាន់តែឃើញមួយឈុតនេះហើយពិតជាស្រស់ស្អាតណាស់ ហ្វេនៗនាំគ្នាសរសើរគ្រប់ៗគ្នាហើយខមិនខាងក្រោមរូបលោតមកអបអរសាទរជាបន្ដបន្ទាប់
អត្ថបទដោយ : នីត្តា