Aff Thaksaorn ធ្វើបុណ្យគម្រប់ខួប 100 ថ្ងៃដល់លោកប៉ា Nonkul ក៏មិនទៅណាឆ្ងាយសុខចិត្តនៅក្បែរៗខ្លួនម្ចាស់ចិត្តជាប់ជានិច្ច! មានរូបភាព

ថ្វីត្បិតតែពេលវេលាបានកន្លងផុសទៅ 100 ថ្ងៃហើយក្ដីតែក្ដីស្រលាញ់ នៅតែពេញបេះដូងជាប់ជានិច្ច សម្រាប់អ្នកម៉ាក់កូនមួយ Aff Thaksaorn ចំពោះលោកប៉ាជាទីស្រលាញ់ Anusson Phaksukcharoen 

 

ដោយជាក់ស្ដែងតួឯកស្រី Aff  ព្រមទាំងកូនស្រីអូន Pimai រួមទាំងសមាជិកក្នុងគ្រួសារបានរៀបចំកម្មវិធីបុណ្យក្រោមបរិយាកាសដ៏សែនកក់ក្ដីនិងសាមញ្ញបំផុត

After Footer (Active) - damrei Mr1 Zone2

ជាមួយគ្នានេះផងដែរក៏មានរូបភាពខ្លះៗក្នុងកម្មវិធីមកផ្ញើរហ្វេននៅក្នុង IG ផ្ទាល់ខ្លួនឈ្នោះ @aff_taksaorn ដោយសាម៉ីខ្លួនបានសរសេរជាសារថា “ធ្វើបុណ្យគម្រប់ខួប 100 ថ្ងៃរបស់លោកប៉ាជាទីស្រលាញ់” ដោយខាងកម្មវិធីតួឯកប្រុសកំលោះរូបសង្ហា Nonkul បានមកចូលរួមធ្វើបុណ្យជាមួយគ្នា

ខណៈពេលជាមួយគ្នានេះខាងអ្នកគាំទ្រនិងមិត្តភ័ក្ដអ្នកស្និតស្នាលទាំងក្នុងនិងក្រៅសិល្បៈសុទ្ធតែចូលមកផ្ដល់កំលាំងចិត្តដល់សាម៉ីខ្លួននិងគ្រួសារយ៉ាងច្រើន

អត្ថបទដោយ : នីត្តា