តួឯកស្រី Pim Pimprapa ទាំងយំផងភ័យផងរៀបរាប់ប្រាប់ហេតុការណ៍ភ្លាមៗ ដែលទើបកើតឡើងចំពោះរូបនាងខណះទៅដើរលេងក្រៅប្រទេស និងចង់ឲមិត្តអ្នកគាំទ្រដែលមានបំណងដើរលេងក្រៅម្នាក់ឯងដូចជារូបនាងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲជួបរឿងបាត់របស់ដូចជារូបនាងផងដែរ។
ដោយតួឯកស្រី Pim Pimprapa ថ្មីៗនេះបានបង្ហោះក្លីបវីដេអូមួយខណះកំពុងនៅប្រលានយន្ដហោះMoscowប្រទេសរ៉ុស្សី ដែលនាងនិងបងប្អូននាំគ្នាទៅដើរលេងកំសាន្ដ។ មិនទាន់បានចេញទៅមើលទៅណាផង ទើបតែចុះពីយន្ដហោះដល់ប្រលាន តួឯកស្រី Pim ត្រូវមកយំផងភ័យផងព្រោះតែបាត់កាបូប។ បងប្អូននាងបានវ៉ាលីគ្រប់គ្នា អត់តែនាងដើររកចុះឡើងក៏ឃើញវ៉ាលី តែមានស្នាមបើកបាត់ទៅហើយ ថែមពិនិត្យមើលទៅរូបនាងបាត់កាបូបនិងវែនតាប្រេននាមនិងគ្រឿងអលង្ការសរុបអស់២សែនបាត។ ថែមរបស់នាងជាវត្ថុបញ្ចាំចិត្តដែលមានអ្នកជូននាង មានតំលៃជាងទឹកប្រាក់ ទោះជាមានលុយទិញមកបាន ក៏មិនបានដូចគ្នានោះឡើយ រូបនាងពិតជាស្ដាយណាស់។ នាងបាត់នៅប្រលានបានឲភ្នាក់ងារនៅប្រលានយន្ដហោះMoscowប្រទេសរ៉ុស្សី ជួយដែរ តែភ្នាក់ងារមិនជួយបែរជាឲរូបនាងទៅប្ដឹងប៉ូលីសខ្លួនឯង ថែម Pim ក៏លំបាកព្រោះមិនចេះភាសារ៉ុស្សីទៀត នេះជាបទពិសោធន៍មួយដែល Pim បានប្រាប់ចង់ឲមិត្តអ្នកគាំទ្រដឹងដើម្បីកាពារខ្លួននិងកុំឲយករបស់មានតំលៃពេលដើរផ្លូវឆ្ងាយដូចជារូបនាង។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ