Janie ផុសវីដេអូរំលឹកពីអនុស្សាវរីយ៍នៃជីវិតដែលខិតខំពុះពារតស៊ូរហូតមកដល់ថ្ងៃនេះជីវិតពេលខ្លះស្ទើរតែដាច់ខ្យល់! មានវីដេអូ
អាចនិយាយបានថាមិនដែលឈប់ក្នុងការអភិវឌ្ឍន៍ខ្លួនសោះឡើយ សម្រាប់តារាសម្ដែងស្រីកូនមួយយ៉ាង Janie Alphach ដោយជាក់ស្ដែងដោយជាក់ស្ដែងនាងបានចេញមកផុសវីដេអូនិយាយពីជីតរបស់ខ្លួនឯងសម្រាប់រយៈកន្លងមក និយាយអីពីឆ្នាំនៃការតស៊ូដើម្បីជីវិតនិងជោគវាសនា តែគ្រប់យ៉ាងក៏បានឆ្លងផុតទៅយ៉ាងល្អ ហើយឆ្នាំថ្មីនេះ Janie ប្រាប់ថាជាឆ្នាំដែលត្រូវដាក់ស្ដងដាអោយខ្លួនឯងកាន់តែខ្ពស់ ថែមទាំងបានផុសជូនពរឆ្នាំដល់គ្រប់គ្នាថា
“ឆ្នាំ 23 ជាឆ្នាំនៃការតស៊ូនិងជោគវាសនា តែក៏សំណាងល្អដែលអ្វីៗគ្រប់យ៉ាងដំណើរការទៅដូចនូវអ្វីដែលបានប្រថ្នា ពិបាកបន្តិច ដួលខ្លះជំពប់ជើងខ្លះ តែគ្រប់យ៉ាងក៏បានឆ្លងផុតទៅបានយ៉ាងល្អ (ឆ្នាំ 24) ជាឆ្នាំនៃការតាំងស្ដង់ដាអោយខ្លួនឯងកាន់តែខ្ពស់ ដោយសារតែអាយុកាន់តែកើនឡើង និងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងអោយកាន់តែឡើងទ្វេជាពីរដង មិនថាជាការមើលថែសុខភាព និងចិត្តគំនិតសុខភាពរាងកាយ ចុងក្រោយបំផុតថ្ងៃឈប់សម្រាករបស់ខ្ញុំប្រហែលមិនមាននោះទេសម្រាប់ឆ្នាំនេះ ហើយប្រហែលជាយូរអង្វែងទៅទៀត…..រីករាយឆ្នាំថ្មីជាមួយគ្រប់គ្នាផងណា ក្នុងឆ្នាំនេះសូមអោយគ្រប់គ្នាសំណាងល្អ ការងាររលូនដូចនូវអ្វីដែលរំពឹងទុក ឈានចូលដល់ឆ្នាំរោង 2024 សូមអោយមានស្ថេរភាពទាំងផ្លូវកាយ និងផ្លូវចិត្តណាចា”
អត្ថបទដោយ : នីត្តា