ជាសេដ្ឋីវ័យក្មេង! Ken Phupoom ត្រៀមធ្វើថៅកែម្ចាស់ចំការធុរ៉េនបើកបង្ហាញផ្ទៃដីយ៉ាងធំទូលំទូលាយសំខាន់បរិយាកាសពិតជាអំណោយផលណាស់! មានវីដេអូ
លង់ស្រលាញ់ធម្មជាតិខ្លាំងពេកដល់ថ្នាក់ត្រូវធ្វើជំនួញជាមួយធម្មជាតិហើយ សម្រាប់តារាសម្ដែងប្រុសរូបសង្ហាយ៉ាង Ken Phupoom ដោយជាក់ស្ដែងបានសម្រេចចិត្តទិញដីដ៏ធំទូលំទូលាយដើម្បីធ្វើចំការធុរ៉េនជារបស់ខ្លួនឯងជាលើកដំបូងសម្រាប់ជីវិត
ដោយ Ken Phupoom បានបើកបង្ហាញរូបភាពបរិយាកាសដែលហ៊ុំព័ទ្ធទៅដោយធម្មជាតិត្រជាក់ភ្នែកត្រជាក់ចិត្ត ព្រមទាំងសរសេរសារថា “សូមផ្ដល់កំលាំងចិត្តដល់ចំការធុរ៉េនរបស់ខ្ញុំផងណាបាទ តិចទៀតនិងមានវីដេអូហើយ សប្បាយៗអោយគ្រប់គ្នាតាមដានជាមួយគ្នា #ធុរ៉េនKen Phupoom”
រឿងនេះហ្វេនៗសុទ្ធតែចូលមកខមិនយ៉ាងច្រើន ហើយក៏ប្រាប់ថាកំពុងនិងរងចាំមើលចំការធុរ៉េនរបស់ Ken Phupoom ហើយក៏ជូនពរអោយជំនួញមួយនេះជោគជ័យ ហេងៗ
អត្ថបទដោយ : នីត្តា