តួឯកប្រុសលោក Nadech Kugimiya កាលពីឆ្នាំទៅធ្វើអ្វីក៏បានសម្រេចជោគជ័យទាំងរឿងជីវិតស្នេហានិងកាងារ សម្រាប់តែទើបតែចូលដល់ដើមឆ្នាំ២០២៤សោះ ក៏មានគ្រូមកទាយឲហើយថែមថារាសីលោកឆ្នាំនេះចុះទៀតព្រមទាំងនិយាយថាចំណងស្នេហារូបលោកអាចមានភាពរកាំរកូសជួបឩបសគ្គនៅឆ្នាំនេះ ធ្វើឲលោក Nadech កង្វល់ដែរទោះមិនជឿទាំងស្រុងតែត្រៀមនឹងកែគ្រោះហើយ។
ដោយគេឃើញមួយរយះពេលចុងក្រោយនេះចំណងស្នេហារបស់តួឯកប្រុសលោក Nadech Kugimiya និងតួឯកស្រី Yaya Urassaya ហាក់មិនសូវមានភាពផ្អែមល្ហែមដូចមុនសោះ សូម្បីតែថ្ងៃពិសេសនៅថ្ងៃឆ្លងឆ្នាំកន្លងទៅនេះក៏មិនមានវត្ដមានអ្នកទាំងពីរបង្ហាញភាពផ្អែមនិងមិនសូវមានរូបគូបង្ហោះក្នុងបណ្ដាញសង្គមដូចមុន។ ទាក់ទងនឹងរឿងនេះលោក Nadech បានឲដឹងផងដែរថា ព្រោះមួយរយះនេះ Yaya ទៅក្រៅប្រទេស Yaya ទៅណ័រវេយ៍ដើរកំសាន្ដជុំគ្រួសារឯរូបលោកក៏ជាប់កាងារទើបមិនបានទៅជាមួយ ហើយក៏មិនបានជួបគ្នាមួយរយះពេល តែពេលនេះ Yaya ត្រលប់មកវិញហើយ។ ចំណងស្នេហាអ្នកទាំងពីរទោះមិនសូវបង្ហោះរូបក្នុងបណ្ដាញសង្គម តែក៏ផ្អែមល្ហែមនៅផ្ទះជាធម្មតាទេ មិនមានបញ្ហាជីវិតគូនោះឡើយ។ ចំណែករឿងគ្រូទាយដែលថាឆ្នាំនេះរាសីលោកស្រុតចុះហើយអាចមានបញ្ហាជីវិតគូនោះ រូបលោកមិនជឿនោះឡើយតែក៏កែគ្រោះតាមដើម្បីឲសប្បាយចិត្តដល់ក្រុមគ្រួសារដែលបារម្ភពីរូបលោកផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ