ឃើញតូចចឹងកុំមើលងាយ! អូន Gale កូនស្រីរបស់ Chompoo មានដុងពូកែថតរូបតាំងពីប៉ុណ្ណោះទៅហើយថតរូបអោយម៉ែដោះឡើងគ្រប់គ្នាលាន់មាត់! មានរូបភាព

ក្លាយជាសំណព្វចិត្តរបស់ហ្វេនៗទូរទាំងប្រទេសរួចរាល់ជាការស្រេច សម្រាប់អូន Gale កូនស្រីពៅរបស់ Chompoo Araya និង Not Wisarut ព្រោះតែភាពគួអោយស្រលាញ់ធ្វើអោយហ្វេនៗអ្នកគាំទ្រលង់ស្រាលាញ់ដកចិត្តមិនរួចនោះទេ

ដូចក្នុងពេលថ្មីៗនេះអញ្ចឹង(10 មករា 2024) Chompoo បានចេញមកផុសពីភាពគួអោយស្រលាញ់របស់កូនស្រីខណៈពេលទៅដើរលេងនៅឯប្រទេសជប៉ុនទាំងគ្រួសារ ហើយចែ Gale របស់ហ្វេនៗពិតជាសប្បាយរីីករាយខ្លាំងណាស់ ញញឹមញញ៉ែមមិនឈប់

After Footer (Active) - damrei Mr1 Zone2

តែអ្វីដែលសំខាន់និងធ្វើអោយបងប្អូនពូមីងភ្ញាក់ផ្អើលនោះគឺនាងតូចចេះថតរូបអោយម៉ែដោះអ្នកមើលថែ ប៉ុន្ដែនៅពេលដែលពង្រីករូបមើលទៅតាមពិតចែគាត់ថតរូបខាងមុខ គឺថតរូបខ្លួនឯងទៅវិញ អាណិតតែម៉ែដោះទេខំធ្វើស្ទាយយ៉ាងពេញទំហឹង ឃើញបែបនេះហើយចាំអីទៀតបងៗពូមីងលើកមេដៃអោយព្រោងព្រាត ទាំងគួអោយស្រលាញ់អោយទាំងគួអោយខ្នាញ់ទៀត

អត្ថបទដោយ : នីត្តា